ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ងាវ​ខ្ជាក់​ភក់​​អស់រលីង​មែន​ទេ? សាក​ប្រើ​ម្ទេស​តាម​វិធី​នេះ

4 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ការ​ញ៉ាំ​ងាវ​ស្រស់​ៗ​គឺ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​បញ្ហា​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ធុញទ្រាន់​គឺ​ជាតិ​ខ្សាច់ និង​ភក់​ដែល​នៅ​សេសសល់​ក្នុង​សាច់​ងាវ​។ ទោះបីជា​អ្នក​លាង​ទឹក​ច្រើន​ដង​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ជម្រះ​ជាតិ​កខ្វក់​ដែល​នៅ​ខាងក្នុង​សំបក​បិទ​ជិត​បាន​ដែរ​។ ប៉ុន្តែ​មាន “​តិច​និក​សម្ងាត់​” មួយ​ដែល​ចាស់​ៗ​តែង​ប្រើ ហើយ​មាន​ប្រសិទ្ធភាព​បំផុត នោះ​គឺ​ការ​ប្រើប្រាស់…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ការ​ញ៉ាំ​ងាវ​ស្រស់​ៗ​គឺ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​បញ្ហា​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ធុញទ្រាន់​គឺ​ជាតិ​ខ្សាច់ និង​ភក់​ដែល​នៅ​សេសសល់​ក្នុង​សាច់​ងាវ​។

ទោះបីជា​អ្នក​លាង​ទឹក​ច្រើន​ដង​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ជម្រះ​ជាតិ​កខ្វក់​ដែល​នៅ​ខាងក្នុង​សំបក​បិទ​ជិត​បាន​ដែរ​។ ប៉ុន្តែ​មាន “​តិច​និក​សម្ងាត់​” មួយ​ដែល​ចាស់​ៗ​តែង​ប្រើ ហើយ​មាន​ប្រសិទ្ធភាព​បំផុត នោះ​គឺ​ការ​ប្រើប្រាស់ ជាតិ​ហិ​រ​ពី​ម្ទេស ដើម្បី​បង្ខំ​ឱ្យ​ងាវ​ខ្ជាក់​ខ្សាច់​ចេញ​មក​ក្រៅ​ដោយ​ខ្លួនឯង​។

អាថ៌​កំបាំង​នៃ​វិធីសាស្ត្រ​នេះ​គឺ​ស្ថិត​នៅ​លើ​ប្រតិកម្ម​របស់​ងាវ​ទៅ​នឹង​សារធាតុ Capsaicin ដែល​មាននៅ​ក្នុង​ម្ទេស​។ នៅ​ពេល​អ្នក​ទម្លាក់​ម្ទេស​បុក ឬ​ម្ទេស​ហាន់​ចូល​ទៅ​ក្នុង​ទឹក​ដែល​ត្រាំ​ងាវ ជាតិ​ហិ​រ​នឹង​ធ្វើ​ឱ្យ​ងាវ​មាន​អារម្មណ៍​រំខាន និង​ថប់ដង្ហើម​។ ដើម្បី​ការពារ​ខ្លួន ងាវ​នឹង​ចាប់ផ្ដើម​បើក​មាត់​សំបក​ឱ្យ​ធំ​ជាង​មុន ហើយ​ព្យាយាម “​បាញ់​ទឹក​” ឬ​បឺត​ទឹក​ចូល​ចុះឡើង​យ៉ាង​លឿន ដែល​សកម្មភាព​នេះ​នឹង​ជំរុញ​ឱ្យ​ជាតិ​ខ្សាច់ ភក់ និង​កម្ទេចកម្ទី​ដែល​កប់​ជ្រៅ​ក្នុង​សាច់ ត្រូវ​ខ្ជាក់​ចេញ​មក​ក្រៅ​ទាំងអស់​ក្នុង​រយៈពេល​ត្រឹមតែ ២០ ទៅ ៣០ នាទី​ប៉ុណ្ណោះ​។

ដើម្បី​ឱ្យ​វិធី​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព ១០០% លោក​អ្នក​គួរ​អនុវត្ត​តាម​ជំហាន​សាមញ្ញ​ៗ៖ ដំបូង​ត្រូវ​លាង​ងាវ​ឱ្យ​ស្អាត​ពី​ខាងក្រៅ​សិន បន្ទាប់​មក​យក​ងាវ​ទៅ​ដាក់​ក្នុង​អាង​ទឹក​ដែល​មាន​កម្ពស់​លិច​ងាវ​បន្តិច រួច​ដាក់​ម្ទេស​ហុយ ឬ​ម្ទេស​ស្រស់​បុក​ចូល (​ប្រហែល ៤ ទៅ ៥ គ្រាប់​សម្រាប់​ងាវ ១ គីឡូក្រាម​)​។ លោក​អ្នក​ក៏​អាច​បន្ថែម​អំបិល​បន្តិច ដើម្បី​ធ្វើ​ឱ្យ​ទឹក​មាន​សភាព​ដូច​ទឹកសមុទ្រ ដែល​ជួយ​ឱ្យ​ងាវ​កាន់តែ​ឆាប់​បើក​មាត់​។ បន្ទាប់​ពី​ត្រាំ​រួច អ្នក​នឹង​ឃើញ​ភក់ និង​ខ្សាច់​កកកុញ​នៅ​បាត​ធុង​យ៉ាងច្រើន​។ លាង​ទឹក​ស្អាត​ម្ដងទៀត​ជា​ការ​ស្រេច លោក​អ្នក​នឹង​ទទួល​បាន​ងាវ​ដែល​សាច់​ស្អាត គ្មាន​ជាតិ​ខ្សាច់​រំខាន​ពេល​ទំពារ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​តាម​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ