ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថា​បើ​អាមេរិក​វា.យ​ប្រ.ហារ​មែន​ខ្លួន​នឹង​វា.យ​បក​វិញ​យ៉ាង​ខ្លាំង​ក្លា​បំផុត

4 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ខ្លាំង​ៗ​ជា​ថ្មី​ទៅ​អាមេរិក​។ អ៊ីរ៉ង់​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​បើ​សិន​អាមេរិក​ពិត​ជា​វាយ​ប្រហារ​ខ្លួន​មែន​នោះ​។ ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​​កង​នាវា​ចម្បាំង​របស់​អាមេរិក ដែល​រួម​ទាំង​នាវា​ដឹក​យន្ត​ហោះ​​​ឈ្មោះ​យូ​អែស​អែស ​​អា​ប្រាហាម​ លីន​ខុន (USS Abraham Lincoln)…

ទី​ក្រុង​តេ​អេរ៉ង់​៖ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ខ្លាំង​ៗ​ជា​ថ្មី​ទៅ​អាមេរិក​។ អ៊ីរ៉ង់​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​បើ​សិន​អាមេរិក​ពិត​ជា​វាយ​ប្រហារ​ខ្លួន​មែន​នោះ​។ ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​​កង​នាវា​ចម្បាំង​របស់​អាមេរិក ដែល​រួម​ទាំង​នាវា​ដឹក​យន្ត​ហោះ​​​ឈ្មោះ​យូ​អែស​អែស ​​អា​ប្រាហាម​ លីន​ខុន (USS Abraham Lincoln) ​​ផង​ដែរ​បាន​ទៅ​ដល់​តំបន់​មជ្ឈិម​បូព៌ា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

តាម​មើល​ទៅ ការ​កសាង​កម្លាំង​យោធា​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​លើក​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​​។ តួ​យ៉ាង​ដូច​ករណី​ស្រដៀង​គ្នា​នេះ​ធ្លាប់​កើត​មាន​នៅ​វេណេ​ហ្ស៊ូ​អេឡា​រួច​ហើយ​។ កាល​នោះ អាមេរិក​បញ្ជូន​កង​ទ័ព និង​នាវា​ចម្បាំង​ទៅ​ហ៊ុម​ព័ទ្ធ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​។ នៅ​បំផុត​ អាមេរិក​វាយ​ប្រហារ​វេណេ​ហ្ស៊ូ​អេឡា​ និង​ចាប់​ខ្លួន​លោក​ម៉ាឌូរ៉ូ​ទៅ​ញូយ៉ក​។

អនុ​ប្រធាន​សភា​អ៊ីរ៉ង់​​ជួប​គណៈ​ប្រតិ​ភូ​សភា​ឥណ្ឌូណេស៊ី​នៅ​ពេល​​ពួក​គេ​ទៅ​ចូល​រួម​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​នៅ​ប្រទេស​បា​រ៉េន​។​ ឆ្លៀត​ឱកាស​នោះ លោក​ចោទ​ប្រកាន់​ថា​លោក​ដូណាល់​ត្រាំ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ក្រឹត្យ​ក្រម​ជា​អន្តរ​ជាតិ​ដោយ​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន​ផ្នែក​យោធា​ និង​កេង​យក​ផល​ប្រយោជន៍​ពី​ប្រទេស​ដទៃ។ មន្ត្រី​ខាង​លើ​នេះ​ថ្លែង​ថា​អ៊ីរ៉ង់​មិន​ដែល​ចាប់​ផ្ដើម​គំរាម​កំហែង​គេ​មុន​ ឬ​បង្ក​ភាព​តាន​តឹង​ និង​ការប្រឈម​មុខ​គ្នា​ទេ​។

ប៉ុន្តែ​មន្ត្រី​រូប​នេះ​ក៏​សូម​ព្រមាន​ទុក​ជា​មុន​ផង​ដែរ​ថា​អំពើ​ឈ្លាន​ពាន​មក​លើ​អ៊ីរ៉ង់​ទោះ​បី​ដោយ​ផ្ទាល់​ក្ដី ឬ​ដោយ​ប្រយោល​ក្ដី​នឹង​ត្រូវ​យើង​វាយ​បក​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​ ជា​បន្ទាន់ និង​សមា​មាត្រ​នឹង​អ្វី​ដែល​យើង​ទទួល​រង​។ យើង​ធ្វើ​ដូច្នេះ​ស្រប​តាម​សិទ្ធិ​ដែល​គ្មាន​នរណា​អាច​ហាម​ឃាត់​បាន​ រួម​ទាំង​ស្រប​ទៅ​តាម​មាត្រា​៥១​នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ នេះបើ​យោង​តាម​អ្វី​ដែល​ទូរ​ទស្សន៍​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​មក​ចាក់​ផ្សាយ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​ដូណាល់​ត្រាំ​សូម្បី​​តែ​ផល​ប្រយោជន៍​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​ក៏​គាត់​មិន​​ដែល​ខ្វល់​ខ្វាយ​ផង​។ ​គ្មាន​ប្រទេស​ណា​មួយ​ទោះ​បី​មាន​ទំហំ​ធំ​ប៉ុណ្ណា មាន​អំណាច​ប៉ុណ្ណា ឬ​មាន​ប្រវត្តិ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អាមេរិក​កម្រិត​ណា​ទេ​​អាច​ទទួល​យក​​​បាន​ឡើយ​នូវ​មហិច្ឆតា​ ការ​ដាក់​សម្ពាធ និង​ការ​គំរាម​កំហែង​របស់​គាត់​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ