រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះបន្ទប់ជាន់ឡៅតឿក្នុងផ្ទះលក់ចាប់ហួយមួយកន្លែង នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ផ្ទះលេខ១០០៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។
ហេតុការណ៍អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ឡៅតឿ ចំនួន០១បន្ទប់ រួមមាន កង្ហារ ០១, គ្រែ ០១, ទូ ០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ៕







ចែករំលែកព័តមាននេះ