ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ត្រូវ​បាន​ស្នើ​ឲ្យ​បន្ត​អប់រំ​គុណធម៌ និង​បណ្តុះ​ខឿន​ការពារ​ជាតិ

49 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ព្រះសង្ឃ​បន្ត​តួនាទី​នៅ​ក្នុង​ការ​ពង្រឹង​ការ​អប់រំ និង​គុណធម៌ ក៏​ដូច​ជា​បណ្តុះ​ទឹកចិត្ត​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខឿន​ការពារ​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ព្រះសង្ឃ​បន្ត​តួនាទី​នៅ​ក្នុង​ការ​ពង្រឹង​ការ​អប់រំ និង​គុណធម៌ ក៏​ដូច​ជា​បណ្តុះ​ទឹកចិត្ត​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខឿន​ការពារ​ជាតិ ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក «​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥» នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ចំនួន​ព្រះសង្ឃ គឺ​ស្មើនឹង​១​ភាគ​៥​នៃ​កងទ័ព ដូច្នេះ​ហើយ សម្តេច​បាន​ស្នើ​សុំ​ឲ្យ​ព្រះសង្ឃ​ជួយ​ជាតិ​តាម​ការ​អប់រំ ពង្រឹង​សុវត្ថិភាព​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បណ្តុះ​ខឿន​ការពារ​ជាតិ​បន្ថែម​លើ ការ​អប់រំ​សីលធម៌ និង​គុណធម៌​។

សម្តេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា «​អរគុណ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​គាំទ្រ​ចលនា​នានា​នៅ​ក្នុង​ពេល​កន្លង​ទៅ ។ ពីព្រោះ​ថា ពេល​ណា​ជាតិ​រលត់ ជាតិ​ត្រូវ​បាត់បង់ ជាតិ​ត្រូវ​គេ​បំពាន សាសនា​ក៏​ត្រូវ​គេ​បំពាន​ដែរ ដូច្នេះ ខ្ញុំ​សូម​បន្ត​អំពាវនាវ ឲ្យ​បន្ត​ជួយ​វិស័យ​អាណាចក្រ​បន្ត​ទៀត​»​។

លោក ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បាន​អះអាង​ថា ពុទ្ធសាសនា​នៅកម្ពុជា​បាន​កំពុង​តែ​បន្ត​រីក​ចម្រើន ។ លោក​បាន​អះអាង​ថា មក​ដល់​ឆ្នាំ​២០២៥​នេះ កម្ពុជា​មាន​ព្រះសង្ឃ​សរុប​ប្រមាណ​ជា ៧៥.៥០០ អង្គ គង់នៅ​វត្ត​សរុប​ប្រមាណ​ជា​៥.១៤០ វត្ត​នៅ​ទូ​ទាំង​ប្រទេស និង​មាន​អាចារ្យ​ដែល​ឆ្លង​ការ​បណ្តុះបណ្តាល​សរុប​ប្រមាណ​ជា​១៣.៨០០​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ