ប្រទេសអ៊ីរ៉ង ៖ ប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន អ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើប្រតិបត្តិការបង្កើតពពកភ្លៀងតាមបែបបច្ចេកវិទ្យា ។
ជាក់ស្ដែង សារធាតុIODURE D’ARGENT ត្រូវបានរោយតាមយន្តហោះដោយផ្ទាល់ក្នុងពពក ដើម្បីឲ្យពពកទម្លាក់ភ្លៀង ។ កាលពីឆ្នាំទៅមិញ អ៊ីរ៉ង់ធ្លាប់ប្រកាសថា បានបង្កើតបច្ចេកវិទ្យារបស់ខ្លួនផ្ទាល់សម្រាប់បចេ្ចកទេសនោះ ។
ប្រទេសដទៃៗទៀតក្នុងតំបន់ដូចជាអេមីរ៉ាត់អារ៉ាប់រួម ក៏ប្រើដែរបច្ចេកវិទ្យាបង្កើតពពក ដើម្បីឲ្យមានភ្លៀងសិប្បនិម្មិត។ ប៉ុន្តែវិធីសាស្ត្របែបនោះ នៅមានភាពចម្រូងចម្រាស់ច្រើន ដោយវាមិនមែនជាដំណោះស្រាយស្ថិតស្ថេរមួយ ប្រឈមមុខនឹងការផ្លាស់ប្ដូរបរិយាកាសឡើយ ហើយប្រសិទ្ធភាពទ្រង់ទ្រាយធំក៏នៅមិនច្បាស់លាស់ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់IRNA គូសបញ្ជាក់នាថ្ងៃទី១៥វិច្ឆិកាថា ពេលនេះយន្តហោះបានបាញ់សារធាតុបង្លើតពពក។ ប្រតិបត្តិការនោះត្រូវបានធ្វើនៅតំបន់បឹងអ៊ួរមីញ៉ា ជាបឹងធំបំផុតរបស់អ៊ីរ៉ង់ស្ថិតនៅភាគពាយ័ព្យប្រទេសដែលមានភាពរាំងស្ងួតខ្លាំង។ បេសកកម្មដៃទៃៗទៀតគ្រោងធ្វើក្នុងខេត្តអាស៊ែបៃហ្សង់ខាងកើតនិងខេត្តអាប៊ៃហ្សង់ខាងលិច។
កាលពីថ្ងៃទី១៥ វិច្ឆិកា មូលដ្ឋានជាច្រើននៅភាគខាងលិចនិងភាគពាយ័ព្យអ៊ីរ៉ង់ ទីបំផុតបានទទួលទឹកភ្លៀង ។ បណ្ដារូបភាពវីដេអូបង្ហាញពីភ្លៀងធ្លាក់ខ្លាំងនៅអាហ៍វ៉ាស់និងនៅស៊ូស្តា ព្រមទាំងនៅសាលម៉ាស់ អ៊ូមីយ៉ានិងអាប់ដាណាន ។ នៅកន្លែងមួយចំនួនភ្លៀងបានបង្កឲ្យមានទឹកជំនន់ផង៕
ចែករំលែកព័តមាននេះ