ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​៥​នេះ​ជួយ​អ្នក​ស្គម​ផង ស្បែក​ស្អាត​ផង និង​បញ្ចេញ​ជាតិពុ.ល​បាន​ផល​ដែរ

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​៥​ដែល​អាច​ជួយ​ឲ្យ​អ្នកមាន​រាង និង​ស្បែក​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ក្នុង​ផ្លែ​ស្រការ​នាគ​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន ដែល​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​។ ជា​ពិសេស ក៏​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ស្រការ​នាគ​ដែល​មាន​សាច់​ពណ៌​ក្រហម​រួច…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​៥​ដែល​អាច​ជួយ​ឲ្យ​អ្នកមាន​រាង និង​ស្បែក​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ក្នុង​ផ្លែ​ស្រការ​នាគ​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន ដែល​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​។ ជា​ពិសេស ក៏​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ស្រការ​នាគ​ដែល​មាន​សាច់​ពណ៌​ក្រហម​រួច នោះ​សរសៃឈាម​អ្នក​នឹង​មិន​ងាយ​ស្ទះ​ឡើយ​។

នៅ​ក្នុង​ផ្លែ​ប័​រ មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ដែល​អាច​ជួយ​បណ្តេញ​សារធាតុពុល​ពី​ក្នុង​ខ្លួន​អ្នក​។ ជា​ពិសេស ក៏​អាច​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​ខ្លួន​អ្នកផង​ដែរ ថែម​ទាំង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ដាច់​សរសៃឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

នៅ​ក្នុង​ផ្លែ​ទទឹម មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ព្រមទាំង​មាន​ផ្ទុក​វីតាមីន​សេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ព្រមទាំង​អាច​បណ្តេញ​ជាតិពុល​ចេញពី​រាង​កាយ​ផង​ដែរ​។

ផ្លែ​គី​វី ក៏​មាន​ផ្ទុក​សារធាតុ​ដែល​ជួយ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​ល្អ​ផង​ដែរ​។ ជា​ពិសេស វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ព្រមទាំង​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​ទៀត​ផង​។

ផ្លែ​ចេក ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច នឹង​ជួយ​អ្នក​ឲ្យ​ស្រួល​បត់ជើងធំ​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​អស់​។ ជា​ពិសេស នឹង​អាច​ជួយ​អ្នក​បញ្ចុះ​សម្ពាធ​ឈាម ព្រមទាំង​ជួយ​រំលាយ​អាហារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ