ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពេល​៤​ថ្ងៃ​បង្ក្រាប​បាន នាំ​មក​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង​បង្ក​ហិ.ង្សា​និង​កា​.​ប់​ប្ល.ន់​ចំនួន ២០​នាក់ រួម​និង​វត្ថុ​តាង​ជា​ច្រើន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​កាប់​ប្លន់​ចំនួន​២០​នាក់ រួម​នឹង​វត្ថុ​តាង​កាំបិតប៉័ងតោ ដាវ និង​ដុំ​ថ្ម​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​មុខជា​សាធារណៈ​កាល​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​កាប់​ប្លន់​ចំនួន​២០​នាក់ រួម​នឹង​វត្ថុ​តាង​កាំបិតប៉័ងតោ ដាវ និង​ដុំ​ថ្ម​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​មុខជា​សាធារណៈ​កាល​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់​ពី​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ ។

លោក​វរសេនីយ៍ឯក​ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី លោក​ឧត្តម​សេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​ស្រាវជ្រាវ ហើយ​ឈាន​ទើប​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើងជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ស្រាវជ្រាវ ឃាត់​បាន​ជនសង្ស័យ​សរុប​២០​នាក់ (​ស្រី​១​នាក់​) ។

លោក​វរសេនីយ៍ឯក​ម៉​ម សា​វន បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រូប​នោះ​បាន​ប្រព្រឹត្ត​បទល្មើស ៣​ករណី​ផ្សេង​គ្នា ដូច​ខាងក្រោម​៖ ករណី​ទី​១-​បង្ក​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់ទឹក​មាត់ទន្លេ ក្នុង​កោះ​ពេជ្រ ផ្លូវ​ផ្សារ​រាត្រី ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេ បា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី​(​ក្រុម​ក្មេង​ទំនើង​ឈ្មោះ​បឹង​ត្របែក (BTB) ។

ករណី​ទី​២-​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ គ្មាន​ការ​អនុញ្ញាត​នឹង​ប្រើ​ដុំ​ថ្ម កាំបិតប៉័ងតោ ព្រួត​គ្នា​វាយ ដេញ​គប់ និង​កាប់​លើ​ជន​រង​គ្រោះ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​K-MALL មហាវិថី​ចោម​ចៅ (​វេ​ង​ស្រេង​) ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី ។

ក្រុម​ក្មេង​ទំនើង​ដែល​ប្រព្រឹត្ត​បទល្មើស ២​ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បាន​ចំនួន​១៦​នាក់ ១-​ឈ្មោះ ជា អូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​,២-​ឈ្មោះ អឹ​ម ចាន់​វិបុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​,៣-​ឈ្មោះ ហត រ៉ូ​សា ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,៤-​ឈ្មោះ ខេ​ង សុ​ភ័ស្ស ភេទ ប្រុស អាយុ​១៩​ឆ្នាំ​,៥-​ឈ្មោះ ផល សំ​និ​ត ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,៦-​ឈ្មោះ លាក់ ស៊ី​មី ភេទ​ប្រុស កើត​ឆ្នាំ​២០០៧,៧-​ឈ្មោះ យ៉​ន សុខ​ជា ភេទ ប្រុស អាយុ​១៩​ឆ្នាំ​,៨-​ឈ្មោះ យ៉េ​ប រ៉ូ​ហ្សា​ណូ ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,៩-​ឈ្មោះ ប្រាក់ មុន្នី​ពេ​ជ្យ ភេទ ស្រី កើត​ឆ្នាំ​២០០៧,១០-​ឈ្មោះ កន មេត្តា ភេទ ប្រុស កើត​ឆ្នាំ​២០០៧,១១-​ឈ្មោះ ហង្ស រត​នះ ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,១២-​ឈ្មោះ អាត រស្មី ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,១៣-​ឈ្មោះ ពៅ ពិសី ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,១៤-​ឈ្មោះ យុទ្ធ វិច្ឆិកា ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,១៥-​ឈ្មោះ លី គី​ម​ឡេ​ង ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,១៦-​ឈ្មោះ អី កុម ភក​ក្ត្រា ភេទ ប្រុស កើត​ឆ្នាំ​២០០៦​ព្រមទាំង​ដុះ​ហូត​វត្ថុ​តាង​រួម​មានៈ កាំបិតប៉័ងតោ ចំនួន​១​ដើម ,​ដុំ​ថ្ម ចំនួន​០៣​ដុំ​។

ដោយឡែក ករណី​ទី​៣-​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា (​កាប់​ប្លន់​ម៉ូតូ​) នៅ​ចំណុច បេតុង សង្កាត់ បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ៣​និង​៤៣​នាទី​យប់​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ អ្នក​ទទួលផល​ចោរកម្ម​២នាក់​។

ជនសង្ស័យ​១-​ឈ្មោះ នួន ធាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,២-​ឈ្មោះ វិ​ន ចាន់​ខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​,៣-​ឈ្មោះ មិន ចាន់​ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​,៤-​ឈ្មោះ មា​ច ថាវ​រុន ភេទ ប្រុស អាយុ​៣៤​ឆ្នាំ​។
ជនសង្ស័យ​ទាំង​២០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​តាម​នីតិ​វី​ធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ