ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​​មិន​ជូន​ទៅ​ពេទ្យ កូនប្រុស​​ដុ.ត​ផ្ទះ​ម្តាយ និង​ប្អូនស្រី​​ឆេះ​​ខ្ទេ.ច​

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កូនម្នាក់​​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ​បន្ទាប់ពី​​ដុត​ផ្ទះ​ម្តាយ និង​ផ្ទះ​ប្អូនស្រី​បង្កើតរបស់ខ្លួន​ដែលនៅ​ក្បែរ​គ្នា បណ្តាល​ឱ្យ​​ឆេះ​អស់​ និងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​រឿង​ឱ្យ​ម្តាយ​ជូន​ទៅ​ពេទ្យ ហើយ​ម្តាយ​មិន​ជូន​ទៅ ​ក៏​កើត​ចិត្ត​ខឹង…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​កូនម្នាក់​​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ​បន្ទាប់ពី​​ដុត​ផ្ទះ​ម្តាយ និង​ផ្ទះ​ប្អូនស្រី​បង្កើតរបស់ខ្លួន​ដែលនៅ​ក្បែរ​គ្នា បណ្តាល​ឱ្យ​​ឆេះ​អស់​ និងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​រឿង​ឱ្យ​ម្តាយ​ជូន​ទៅ​ពេទ្យ ហើយ​ម្តាយ​មិន​ជូន​ទៅ ​ក៏​កើត​ចិត្ត​ខឹង ​ដុត​ផ្ទះ​ចោល​តែ​ម្តង​។

ការ​ឃាត់ខ្លួន​បុរស​ជា​កូន​​ដុត​ផ្ទះ​ម្តាយ​និង​ផ្ទះ​ប្អូនខាងលើ​ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី​បានឱ្យ​ដឹង​ថា បុរស​ជា​កូន​ដែល​ឃាត់ខ្លួន​ឈ្មោះ សយ លី​ម អាយុ​៣៥​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ​ក្នុងភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះ​ម្តាយ​ប​ង្កើ​តឈ្មោះ ទន់ ណាត អាយុ​៦០​ឆ្នាំ ជាម្ចាស់ផ្ទះ​សង់អំពីឈើ​លើ​ថ្ម​ក្រោម មាន​ទទឹង​៦​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ និងផ្ទះ១ខ្នងទៀតជារបស់​​ឈ្មោះ សយ និ​ច ភេទស្រី អាយុ​៣២​ឆ្នាំ ត្រូវជា​ប្អូនស្រីរបស់ជនសង្ស័យ​ ។​

លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី​អធិការ​នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​ជា​កូន​ខាងលើ​ ​គឺមានការ​ដាក់បទ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក បាន​ធ្វេ​ី​អន្ដរាគមន៍​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​ប្រតិបត្ដិការ​សង្គ្រោះ​ករណី​ឆេះ​ផ្ទះ​០២​ខ្នង នៅ​រសៀល​ថៃ្ង​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ​។

ប៉ុន្តែគួរ​ឱ្យសោកស្តាយ អគ្គិភ័យបាន​​ឆេះ​លេប​ត្របាក់​ផ្ទះ​ទាំង​០២​ខ្នង​អស់​ស្ទេ​ី​រ​តែ​ទាំងស្រុង ។ ករណី​អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី កូនប្រុស​ចិត្ត​​ដុត​ផ្ទះ​ម្តាយ​ប​ង្កេ​ី​ត​ និង​ឆេះ​ផ្ទះ​ប្អូនស្រី​របស់​ខ្លួន អស់ទាំង​ស្រុង ដោយសារ​តែ​បុរស​ជា​កូន​ខឹង​ម្តាយបង្កើត​មិន​ជូន​ខ្លួន​ទៅ​ពេទ្យ​។ ព្រោះ​ម្តាយ​និង​បងប្អូន​លែង​ទុកចិត្ត​បុរស​ជា​ជន​ដៃដល់​ ​ដែលធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ ហើយ​ត្អូញ​ប្រាប់​ម្តាយ​ថា ខ្លួន​ឈឺ ម្តាយ​ក៏​និយាយ​ថា​ឈឺ​អី សង្ស័យ​ធ្វើ​ពុត​រក​លេស​ទៅ​ប្រើប្រាស់គ្រឿងញៀន​ទៀត​ហើយ​។ គ្រាន់តែ​លឺ​ពាក្យ​ម្តាយ​ពោល​បែប​នោះ កើត​ចិត្ត​ខឹង ក៏​​យក​ដែកកេស​ដុត​ផ្ទះ​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

លោក​អធិការ​នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា​÷ ករណី​កូនប្រុស​ដុត​ផ្ទះ​ម្តាយ​និង​ផ្ទះ​ប្អូន​ខ្លួនឯង​នេះ រង​ការ​ខូចខាត​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ដូច​ជា​៖

-ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​៣០០​ដុល្លារ
-​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ៤​សន្លឹក
-​កង់​អា​គុយ​១​គ្រឿង
-​អត្តសញ្ញាណប័ណ្ណ​២​សន្លឹក
-​ស្រូវ​ចំនួន​២៥០​គីឡូក្រាម

-​ទូទឹកកក​១​គ្រឿង
-​ធុងបាស់​១​គ្រឿង
-​សម្លៀក​បំពាក់
-​កាត​វ៉ាក់សាំង ប័ណ្ណ​ក្រីក្រ កាត​គ្រី​ម៉ូតូ ២ សន្លឹក
-​សំបុត្រ​កំណើត សៀវភៅ​ស្នាក់​នៅ
និង​សម្លៀក​បំពាក់​ទាំងអស់​តែ​ម្តង​។

បច្ចុប្បន្ន​បុរស​ជា​កូន​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ