ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC បោសសម្អាតផ្ទៃដីចម្ការមីនជាង១៤,០០០ ហិកតា ក្នុងរយៈពេល១០ ខែ

55 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ​ថា ៖ របាយការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ​ថា ៖ របាយការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ក្នុង​រយៈពេល​១០​ខែ (​មក​រា​-​តុលា​) ឆ្នាំ​២០២៥ របស់​អង្គភាព CMAC សម្រេច​បាន​នូវ​សមិទ្ធិ​ផល​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. លទ្ធផល​សម្រេច​បាន​លើ​ផែនការ​ប្រតិបត្តិការ​ទូទៅ ៖
-​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​/​ស​.​ផ​.​ស បាន​ទំហំ​១៤.៣៩៧ ហិ​កតា
-​រក​ឃ​;​ញ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន​៤៣.៩១៦ គ្រាប់ ។
-​លទ្ធផល​អប់រំ​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​/​គ្រាប់​មិន​ទាន់​ផ្ទុះ ដោយ​បើក​វគ្គ​អប់រំ​បាន​ចំនួន​២១.៧៨៨​លើក អប់រំ​តាម​ខ្នង​ផ្ទះ​បាន​ចំនួន​១.០៥២.៤៣៨ ខ្នង​ផ្ទះ និង​មាន​អ្នកចូលរួម​ទទួល​ព័ត៌មាន​អប់រំ​សរុប​ចំនួន ២.២២០.៩៥០​នាក់ ។

២. ដោយឡែក លទ្ធផល​សង្ខេប​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​សៀម​ឈ្លានពាន​នៃ​ទិស​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​មាន​ដូច​ខាងក្រោម ៖
-​លទ្ធផល​ការងារ​អប់រំ​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម (​ជនភៀសសឹក​) បើក​វគ្គ​ផ្សព្វផ្សាយ​អប់រំ​ជាង​២៣០​លើក និង​អ្នកចូលរួម​ស្តាប់​មាន​ចំនួន​ជិត​៤០០,០០០​នាក់ ។

ចំពោះ​លទ្ធផល​ការងារ​ស្រាវជ្រាវ និង​ដាក់​ស្លាក​សញ្ញា

-ចុះ​ស្រាវជ្រាវ​បញ្ចប់​ភូមិ​គោលដៅ​ចំនួន​៦៦​ភូមិ​លើ​៧៧​ភូមិ ដែល​រង​ផល​ប៉ះពាល់ (​ភូមិ​នៅ​ជួរ​មុខ​ចំនួន​១១​ទៀត​បាន​ស្រាវជ្រាវ​ផ្នែក​ខ្លះ​ៗ​និង​កំពុង​ស្រាវជ្រាវ​បន្ត​)​។

-សរុប​រក​ឃើញ​ទីតាំង​ភស្តុ​តាង​ចំនួន​៣,៥៨៦​ករណី (​ជា​គ្រាប់ ឬ​ទីតាំង​) និង​រក​ឃើញ​តំបន់​ចម្ការ​គ្រាប់​ចំនួន​១,៧៥៤ ពហុកោណ​(​ប្លង់​)​ស្មើនឹង​ផ្ទៃដី​ទំហំ​សរុប​ចំនួន​១.០៩៣​គីឡូម៉ែត្រ​ក្រឡា ។ (១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ