ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​៖ ការ​ប្រើ​ប្រាស់​​កម្លាំងខុសច្បាប់​ប្រឆាំងនឹង​ជន​ស៊ី​វិល​ពី​សំណា​ក់​ទាហាន​ថៃ​ជះ​ឥទ្ធិពលអវិជ្ជមាន​ដល់​ការងារ​កំណត់ព្រំដែន​ដែល​កំពុង​ដំណើរការ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​រប​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​គូស បញ្ជាក់​ថា ​ការ​ប្រើប្រាស់​កម្លាំង​ខុសច្បាប់​ប្រឆាំង​នឹង​ជន​ស៊ី​វិល​ពី​សំណាក់​ទាហាន​ថៃ ដែល​រំ​លោ​ភលើ​អធិបតេយ្យ​កម្ពុជា​ជះ​ឥទ្ធិពល អវិជ្ជមាន​ផង​ដែរ ដល់​ការងារ​កំណត់ព្រំដែន​ដែល​កំពុង​ដំ​ណើ​រ​ការ…

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​រប​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​គូស បញ្ជាក់​ថា ​ការ​ប្រើប្រាស់​កម្លាំង​ខុសច្បាប់​ប្រឆាំង​នឹង​ជន​ស៊ី​វិល​ពី​សំណាក់​ទាហាន​ថៃ ដែល​រំ​លោ​ភលើ​អធិបតេយ្យ​កម្ពុជា​ជះ​ឥទ្ធិពល អវិជ្ជមាន​ផង​ដែរ ដល់​ការងារ​កំណត់ព្រំដែន​ដែល​កំពុង​ដំ​ណើ​រ​ការ ​។

ការ​លើក​ឡើង​របស់​លោក​ជំទាវ អ៊ា​ត សោភា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​បទ​បង្ហាញ​ជូន​សមាជិក​អង្គទូត និង​អង្គការ​អន្តរជាតិ​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ជា​ពិសេស ឧប្បត្តិហេតុ​ផ្ទុះ​មីន កាល​ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​ការ​បាញ់ប្រហារ​ដោយ​កងកម្លាំង​ថៃ​លើ​ប្រជាជន​ស៊ី​វិល​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ ២០២៥​បាន​លើក​ឡើង​ថា​ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ធ្វើការ តវ៉ា​ជា​ផ្លូវការ​ចំពោះ​ការ​បាញ់ប្រហារ​ដោយ​ឥត​រឿងហេតុ​ពី​សំណាក់​កងកម្លាំង​ថៃ ដែល​បណ្តាល ឱ្យ​ស្លាប់​ជន​ស៊ី​វិល​ខ្មែរ​ម្នាក់ និង​របួស​បី​នាក់​ផ្សេង​ទៀត នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ខេត្ត​បន្ទាយ មាន​ជ័យ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

លោក​ជំទាវ​បាន​បញ្ជាក់​ដែរ​ថា​ «​ការ​ប្រើប្រាស់​កម្លាំង ខុសច្បាប់​ប្រឆាំង​នឹង​ជន​ស៊ី​វិល ដែល​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​គោលការណ៍​គ្រឹះ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ក៏​បាន​ជះ​ឥទ្ធិពល អវិជ្ជមាន​ផង​ដែរ ដល់​ការងារ​កំណត់ព្រំ​ដែន​ដែល​កំពុង​ដំណើរការ តាម​ការ​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ច ប្រជុំ​ពិ​សេ ស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ ២០២៥»​។

លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​បាញ់ ប្រហារ ដ៏​សោកនាដកម្ម​នេះ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង បាន​ស្វាគមន៍​ចំពោះ​ការ​គាំទ្រ និង​ការ​ចូលរួម​ពី​គ្រប់​ដៃគូ​ទាំងអស់​។ ទាក់ទិន​នឹង ឧប្បត្តិហេតុ ផ្ទះ​មីន​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ​មួយ​ចំនួន​រង​របួស​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​លោក ជំទាវ បាន​គូសបញ្ជាក់​ថា ខណៈ​ដែល​ឧប្បត្តិហេតុ​នេះ​គួរ​មាន អ្នក​អង្កេត​ឯករាជ្យ​នោះ ពុំគួរ​អនុញ្ញាត​ឲ្យ​រឿង​នេះ​ធ្វើ​ឲ្យ​ខូច​ដល់​ដំណឹង​ការ​ស្តារ​សន្តិភាព​នោះ​ទេ​។

លោក​ជំទាវ​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ដែល​មាន​ទាហាន​ថៃ​មានរ​បូ​​ស និង​បាន​បញ្ជាក់​ថា​ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​នៅ​ជិត​ប្រា​សារ​ព្រះ​វិហារ ដែល​ជា​តំបន់​គេ​ស្គាល់​យ៉ាង ច្បាស់​ថា​ពោរពេញ​ទៅ​ដោយ​មីន ដែល​បន្សល់​ពី​សង្គ្រាមស៊ីវិល​កម្ពុជា កាលពី​ទស្ស​វត្ស​ឆ្នាំ​១៩៨០ ។ ​លោក​ជំទាវ​ក៏​បាន​បដិសេធ​ដាច់​អ​ហ​ង្ក​ការ​នូវ​រាល់​ការ​ចោទប្រកាន់​កងកម្លាំង​កម្ពុជា​បាន​ដាក់​មីន​។

លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ អ៊ា​ត សោភា បាន​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ ជាមួយនឹង ការ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កិច្ច​ព្រម ព្រៀង​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ស្តី​ពី​ការ​ដោះស្រាយ​ជម្លោះ​ដោ យ​សន្តិវិធី ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​នាយក​រដ្ឋ មន្ត្រី​កម្ពុជា និង​ថៃ​។

សូម​ជម្រាប​ថា​ការ​ធ្វើ​បទ​បង្ហាញ​នេះ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួងការពារជាតិ មជ្ឈមណ្ឌល សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ដែល​បាន​រួមចំណែក ក្នុង​ការ​បំភ្លឺ​ពី​អង្គហេតុ​ជាក់លាក់​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុ​ទាំ​ង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ