ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី Donald J. Trump បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់ ដើម្បី​ធានា​មិន​ឱ្យ​មានការ​ផ្ទុះអាវុធ​ឡើង​វិញ​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផេ​ក​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផេ​ក​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា នា​យប់​ថ្ងៃ​ទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំ​បាន​ជួប​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​កា​រវិ​វត្ត​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ។

តាង​នាម​ប្រជាពលរដ្ឋ​កម្ពុជា ខ្ញុំ​បាន​ថ្លែងអំណរគុណ ឯកឧត្ដម​ប្រធានាធិបតី Trump ដែល​បាន​ផ្តួចផ្តើម និង​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​កន្លង​មក និង​សម្រេច​បាន​នូវ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដើម្បី​ស្វែងរក​សន្តិភាព​យូរអង្វែង​សម្រាប់​កម្ពុជា និង​ថៃ ។ ខ្ញុំ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​សង្ឃឹមថា ភាគី​ទាំង​ពីរ នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ស្រប​តាម​គោលការណ៍ និង​យន្តការ​ទ្វេភាគី​ដែល​បាន​ឯកភាព​គ្នា ។

ឯកឧត្តម​ប្រធានាធិបតី Trump បាន​គូសបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ថា ឯកឧត្តម​ចង់​ឃើញ​សន្តិភាព​ស្ថិតស្ថេរ​រវាង​កម្ពុជា និង​ថៃ ។ ក្នុង​ន័យ​នេះ ឯកឧត្ដម​ប្រធានាធិបតី​នឹង​បន្ត​តាមដាន​កិច្ចការ​នេះ​ដោយ​យកចិត្តទុកដាក់ ដើម្បី​ធានា​មិន​ឱ្យ​មានការ​ផ្ទុះអាវុធ​ឡើង​វិញ​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​គោលការណ៍ និង​យន្តការ ដែល​បាន​ឯកភាព​គ្នា​កន្លង​មក ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​កសាង​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ