ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បា.ញ់​មីស៊ីល​ចូល​រុស្ស៊ី​ដើម្បី​ឆ្លើយ​តប​ករ​ណី​វា.យ​ប្រ.ហារ​ស្លា.ប់​៨​នាក់​ព្រឹក​មិញ

12 ម៉ោង មុន

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​ អ៊ុយ​ក្រែន​វាយ​ប្រហារ​រុស្ស៊ី​ដោយ​គ្រាប់​មីស៊ីល​ដែល​ផលិត​ដោយ​ស្នា​ដៃ​អ៊ុយ​ក្រែន​ផ្ទាល់​តែ​ម្ដង​ម៉ាក​ឡង​ណឹប​ទូន (Long Neptune) ជា​ប្រភេទ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ហើយ​បាន​វាយ​ប្រហារ​ចំ​គោល​ដៅ​យ៉ាង​ល្អ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​ហ្សេឡិនស្គី​។ លោកថ្លែង​បន្ថែម​ថា​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​ជា​លំដាប់​។​ លោក​ហ្សេឡិនស្គី​បាន​បង្ហោះ​វីឌីអូ​ដែល​បង្ហាញ​គ្រាប់​មីស៊ីល​ហោះ​ទៅ​វាយ​ប្រហារ​គោល​ដៅ​នៅ​ប្រទេស​រុស្ស៊ី​។…

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​ អ៊ុយ​ក្រែន​វាយ​ប្រហារ​រុស្ស៊ី​ដោយ​គ្រាប់​មីស៊ីល​ដែល​ផលិត​ដោយ​ស្នា​ដៃ​អ៊ុយ​ក្រែន​ផ្ទាល់​តែ​ម្ដង​ម៉ាក​ឡង​ណឹប​ទូន (Long Neptune) ជា​ប្រភេទ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ហើយ​បាន​វាយ​ប្រហារ​ចំ​គោល​ដៅ​យ៉ាង​ល្អ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​ហ្សេឡិនស្គី​។ លោកថ្លែង​បន្ថែម​ថា​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​ជា​លំដាប់​។​

លោក​ហ្សេឡិនស្គី​បាន​បង្ហោះ​វីឌីអូ​ដែល​បង្ហាញ​គ្រាប់​មីស៊ីល​ហោះ​ទៅ​វាយ​ប្រហារ​គោល​ដៅ​នៅ​ប្រទេស​រុស្ស៊ី​។ មីស៊ីល​នេះ​ត្រូវ​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​កាល​ពី​ខែ​មីនា​។ វា​មាន​វង់​ប្រតិ​បត្តិ​ការ​មួយ​ពាន់​គីឡូ​ម៉ែត្រ​។ កាល​ពី​ដើម​សប្ដាហ៍​នេះ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​​ខិត​ខំ​ប្រើ​ប្រាស់​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​​​ដែល​​ផលិត​ក្នុង​​ស្រុក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​។ ក្នុង​នោះ​ក៏​មាន​មីស៊ីល​ម៉ាក​ណឹបទូន​ផង​ដែរ​​។

​ចំពោះ​ករណី​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី​នោះ លោក​ហ្សេឡិនស្គី​មិន​បាន​បញ្ជាក់​ថា​វាយ​​ប្រហារ​ទៅ​លើ​ទី​តាំង​ណា​ទេ​។ ​​ប្រភព​២​នាក់​ដែល​ធ្វើ​ការ​ខាង​ផ្នែក​ឧស្សា​ហ​កម្ម​​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ទី​ក្រុង​កំពង់​ផែ​នៅ​សមុទ្រ​ខ្មៅ​​ឈ្មោះ​ណូវ៉ូ​រ៉ូស៊ី (Novorossiysk) បាន​ផ្អាក​នាំ​ប្រេង​ឆៅ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​។ ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ អ៊ុយ​ក្រែន​មិន​បាន​ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ទេ​។

ក្រឡេក​ទៅមើល​ស្ថាន​ការណ៍​សឹក​នៅ​ប្រទេស​អ៊ុយ​ក្រែន​វិញ​ម្ដង​ កាល​ពី​យប់​មិញ និង​ព្រឹក​មិញ​ រុស្ស៊ី​បន្ត​​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​ដោយ​ប្រើ​ប្រាស់​មីស៊ីល ដ្រូន និង​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​។ ជា​ពិសេស​ រដ្ឋ​ធានី​កៀវ​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​បណ្ដាល​ឱ្យ​ឆេះ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ជា​ច្រើន​កន្លែង​។ អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​៦​នាក់​ស្លាប់​នៅ​ទី​ក្រុង​កៀវ​ ខណៈ​ដែល​មនុស្ស២​នាក់​ទៀត​ស្លាប់​នៅ​តំបន់​ខាង​ត្បូង​នៅ​ពេល​រុស្ស៊ី​វាយ​ប្រហារ​ទីតាំង​ផលិត​ថាម​ពល, អគារ​ និង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​។

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​៤៣០​គ្រឿង និង​មីស៊ីល​១៨​គ្រាប់​​ដើម្បី​វាយ​ប្រហារ​។​ អ៊ុយ​ក្រែន​​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​​ចូល​ទឹក​ដី​រុស្ស៊ី​ដើម្បី​​ជា​ការ​ឆ្លើយ​តប​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​អាច​បាញ់​ទម្លាក់​ដ្រូន និង​មីស៊ីល​របស់​រុស្ស៊ី​ភាគ​ច្រើន​។ ប៉ុន្តែ​​សម្បក​គ្រាប់​មីស៊ីល និង​​ដ្រូន​ដែល​បាញ់​ឆេះ​នោះ​ធ្លាក់​ទៅ​លើ​អគារ​ខ្ពស់​ៗ សាលា​រៀន មណ្ឌល​សុខ​ភាព និង​អគារ​រដ្ឋ​បាល​​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅនៅ​ក្នុង​ខណ្ឌ​ចំនួន​៩​នៃ​រដ្ឋ​ធានី​កៀវ​ដែល​មាន​ប្រជា​ជន​រស់​នៅ​បី​លាន​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ