ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​រក​នារីនៅ​កន្លែង​ម៉ា​ស្យា​កោស​ជប់ នាង​មិន​ព្រម​ បុរសម្នាក់បាន​វាយ​ទាត់​ធាក់ហើយគេចខ្លួន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម៉ាស្សា​ម្នាក់ ត្រូវ​បាន​បុរស​ម្នាក់​វាយ​ទាត់​ធាត់ បន្ទាប់​ពី​ទៅ​រក​សេវាខាងក្រៅ​ ​នៅ​ហាង​ម៉ា​ស្យា​កោស​ជប់មួយកន្លែង ​ហើយ​នាង​ពុំ​ព្រម​ ក៏​ផ្ទុះ​ហិង្សា​តែម្តង រួចហើយគេចខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម៉ាស្សា​ម្នាក់ ត្រូវ​បាន​បុរស​ម្នាក់​វាយ​ទាត់​ធាត់ បន្ទាប់​ពី​ទៅ​រក​សេវាខាងក្រៅ​ ​នៅ​ហាង​ម៉ា​ស្យា​កោស​ជប់មួយកន្លែង ​ហើយ​នាង​ពុំ​ព្រម​ ក៏​ផ្ទុះ​ហិង្សា​តែម្តង រួចហើយគេចខ្លួន ។

អំពើ​ហិង្សា​នេះ​បាន​បែកធ្លាយ​វី​ដេ​អូ ពី​សកម្មភាពនេះ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ​ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ជិត​១​ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ចំណាត់កា​រ ក៏​ដាច់​ចិត្ត​ហៅអ្នកសារ​ព័័ត៌មាន​នៅ​ឡាយ​ ដល់​ហាង​ម៉ា​ស្យា​កោស​ជប់​ តែ​ម្តង ​។

អំពើ​ហិ.​ង្សា​នេះ ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣ ខែតុលា​ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១​យប់ ​នៅ​ចំណុច​ហាង​១៩៩​ ម៉ាស្សា​កោស​ជប់​ ស្ថិត​នៅ​បុរី​ពិភព​ថ្មី​ ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

បើតាមនារី​រង​គ្រោះ​ពុំ​មិន​បញ្ចេញ​ឈ្មោះ ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​ពេល​ដែល​នាង​កំពុង​អង្គុយ​លេង​ទូរ​សព្ទ ​ស្រាប់តែ​មាន​ជន​ដៃដល់​ម្នាក់
ជិះ​រថយន្ត​មួយ​គ្រឿង​ ដើរ​ចូល​ទៅ​ក្នុង​សួរ​នាង​រក​សេវាកម្ម​ផ្លូវភេ.ទ ​តែ​នាង​ប្រា​ថា ពុំ​មាន​ទេ ​ហើយ​បុរស​នោះ​ថា​ សេវាកម្ម​អន់​ម្ល៉េះ ​ហើយ​បុរស​នោះ ​ក៏​បាន​ប្រើ​ហិ.ង្សា​ដោយ​ទាត់ធាក់ ​និង​វាយ​មក​លើ​រូបនាង ​រួច​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់ ​។

តាម​ស្ត្រី​រង​គ្រោះ​រូប​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​រូប​នោះ ​មាន​គ្នា​ពីរ​នាក់​ បាន​មក​រក​សេវាកម្ម​ផ្លូវភេ.ទ ​ចំនួន​ពីរ​ដង​ហើយ តែ​លើក​ចុង​ក្រោយ​ ក៏​បាន​វាយលើ​មុខ​លើ​នាង​តែ​ម្ដង​។​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា ​នៅ​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែតុលា ​ឆ្នាំ​២០២៥ នារី​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម ​រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​ពុំ​ទាន់​មាន​ចំណាត់ការ​នៅឡើយ​។​ ទោះបី​នាង​បានឃើញ​ជនសង្ស័យ​ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ក៏​មិន​មក​អន្តរាគមន៍​ឃាត់ខ្លួនដែរ ​។

នារី​រូប​នោះ​ក៏​បាន​បញ្ជាក់​ទៀត​ថា ​ជន​ដៃដល់​មាន​លំនៅ​នៅ​ក្បែរ​នោះ​ ហើយ​បាន​ដើរ​ចុះឡើង​ និង​ឌឺ​នាង​ថែម​ទៀត​។ ​នាង​ក៏បាន​បង្ហាញ​រូបថត​ជន​ដៃដល់ ទៅ​ដល់​អ្នក​សារព័ត៌មាន ​និង​បាន​បង្ហាញ​ពី​វី​ដេ​អូ​សកម្មភាព​ប្រើ​អំពើ​ហិ.​ង្សា​ផង​ដែរ ​។

ស្ត្រី​រង​គ្រោះ ​ក៏​បាន​ទទូច​ស្នើ​សុំ​ដល់​សមត្ថកិច្ច ​មេត្តា​ជួយ​ស្រាវជ្រាវ ​ដើម្បី​តាម​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។ បើតាម​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ​បានអោយ​ដឹង​ថា ករណី​នេះ​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ