រាជធានីភ្នំពេញ ៖ ជនដៃដល់ ដែលប្រើអំពើហិ.ង្សាវាយទាត់ធាក់ទៅលើនារីម៉ាស្សាម្នាក់ បន្ទាប់ពីទៅរកសេវាផ្លូវភេ.ទ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីចូលខ្លួនដោះស្រាយ ដោយត្រូវរ៉ូវគ្នា សងសំណងជំងឺចិត្តចំនួន១,២០០ដុល្លារ នៅវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប៉ុន្តែមិនទាន់បានសងផង ក៏ត្រូវនគរបាលនាំខ្លួន ។
ជនដៃដល់រូបនោះ ឈ្មោះ ម៉ា រ៉ាឌី អាយុ៤៣ឆ្នាំ ជាម្ចាស់យានដ្ឋាន មានលំនៅភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ស្រី លាភ អាយុ២៣ឆ្នាំ ជានារីម៉ាស្សា និងកោសជប់ ។
បើតាមនគរបាលបានឲ្យដឹងថា ជនដៃដល់រូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីចូលខ្លួន ទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះ ។
តាមព័ត៌មានឲ្យដឹងថា នៅក្នុងការសម្របសម្រួលនារីរងគ្រោះ បានទារជំងឺចិត្ត ៣ពាន់ដុល្លារ និងដោយមានការសម្របសម្រួលគ្នា ត្រូវរ៉ូវ ១ពាន់២រយដុល្លារ ។ទោះបីជាយ៉ាងណា ជនដៃដល់រូបនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ជាបន្ត ។
គួរបញ្ជាក់ថា «មករកនារីនៅកន្លែងម៉ាស្យាកោសជប់ នាងមិនព្រម បុរសម្នាក់បានវាយទាត់ធាក់ហើយគេចខ្លួន»នារីម៉ាស្សាម្នាក់ ត្រូវបានជនដៃដល់ម្នាក់ វាយទាត់ធាត់ បន្ទាប់ពីទៅរកសេវាផ្លូវភេ.ទ នៅហាងម៉ាស្យាកោសជប់ ហើយនាងពុំព្រមទៅជាមួយ ក៏ផ្ទុះហិ.ង្សាតែម្តង ។
អំពើហិ.ង្សានេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង១យប់ នៅចំណុចហាង១៩៩ ម៉ាស្សាកោសជប់ ស្ថិតនៅបុរីពិភពថ្មី ឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមនារីរងគ្រោះពុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា នៅថ្ងៃកើតហេតុ ខណៈពេលដែលនាងកំពុងអង្គុយលេងទូរសព្ទ ស្រាប់តែមានជនដៃដល់ម្នាក់
ជិះរថយន្តមួយគ្រឿង ដើរចូលទៅក្នុងសួរនាងរកសេវាកម្មផ្លូវភេ.ទ តែនាងប្រាថា ពុំមានទេ ហើយបុរសនោះថា សេវាកម្មអន់ម្ល៉េះ ហើយបុរសនោះ ក៏បានប្រើហិ.ង្សាដោយទាត់ធាក់ និងវាយមកលើរូបនាង រួចឡើងជិះរថយន្តគេចខ្លួនបាត់ ។
តាមស្ត្រីរងគ្រោះរូបនោះ បានឲ្យដឹងទៀតថា បុរសរូបនោះ មានគ្នាពីរនាក់ បានមករកសេវាកម្មផ្លូវភេ.ទ ចំនួនពីរដងហើយ តែលើកចុងក្រោយ ក៏បានវាយលើមុខលើនាងតែម្ដង។ បន្ទាប់ពីប្រើអំពើហិង្សា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលសំរោងក្រោម រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់មានចំណាត់ការនៅឡើយ។ ទោះបីនាងបានឃើញជនសង្ស័យ និងទាក់ទងទៅសមត្ថកិច្ចក៏មិនមកអន្តរាគមន៍ឃាត់ខ្លួនដែរ ។
នារីរូបនោះក៏បានបញ្ជាក់ទៀតថា ជនដៃដល់មានលំនៅនៅក្បែរនោះ ហើយបានដើរចុះឡើង និងឌឺនាងថែមទៀត។ នាងក៏បានបង្ហាញរូបថតជនដៃដល់ ទៅដល់អ្នកសារព័ត៌មាន និងបានបង្ហាញពីវីដេអូសកម្មភាពប្រើអំពើហិ.ង្សាផងដែរ ។
ស្ត្រីរងគ្រោះ ក៏បានទទូចស្នើសុំដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។ បើតាមនគរបាលប៉ុស្តិ៍សំរោងក្រោម បានអោយដឹងថា ករណីនេះបន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
បន្ទាប់ពីបែកធ្លាយវីដេអូ និងបង្ហោះជាសាធារណៈ នៅតាមបណ្ដាញសង្គមទើបសមត្ថកិច្ចហៅជនដៃដល់ និងជនរងគ្រោះមកសម្របសម្រួលគ្នា ប៉ុន្តែលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយឃាត់ខ្លួនជនដៃដល់ តែម្ដង ៕








ចែករំលែកព័តមាននេះ