ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លែព្នៅ ជាអ្នកសម្អាតដ៏ពូកែ! ជួយលាងជាតិពុលក្នុងឈាម ថ្លើម និងក្រពះ!

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ផ្លែព្នៅមិនត្រឹមតែជាផ្លែឈើដែលផ្តល់កម្លាំងកាយប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការជួយ លាងសម្អាត និងបន្សុទ្ធរាងកាយ ពីខាងក្នុង។ តើផ្លែព្នៅសម្អាតរាងកាយដោយរបៀបណា? ផ្លែព្នៅត្រូវបានគេជឿថាមានតួនាទីយ៉ាងសកម្មក្នុងការកម្ចាត់សារធាតុអាក្រក់ និងជួយដល់ប្រព័ន្ធរំលាយអាហារ៖…

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ផ្លែព្នៅមិនត្រឹមតែជាផ្លែឈើដែលផ្តល់កម្លាំងកាយប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការជួយ លាងសម្អាត និងបន្សុទ្ធរាងកាយ ពីខាងក្នុង។

តើផ្លែព្នៅសម្អាតរាងកាយដោយរបៀបណា?

ផ្លែព្នៅត្រូវបានគេជឿថាមានតួនាទីយ៉ាងសកម្មក្នុងការកម្ចាត់សារធាតុអាក្រក់ និងជួយដល់ប្រព័ន្ធរំលាយអាហារ៖

  • លាងជាតិពុល​: ផ្លែព្នៅអាចជួយ លាងជាតិពុល ដែលកកស្ទះនៅក្នុង ឈាម ថ្លើម និងក្រពះ បានយ៉ាងល្អប្រសើរ។ តាមរយៈការបន្សុទ្ធទាំងនេះ វាជួយកាត់បន្ថយបន្ទុកការងាររបស់សរីរាង្គទាំងនោះ និងធ្វើឱ្យរាងកាយមានភាពស្រស់ថ្លាឡើងវិញ។
  • បណ្តេញមេរោគ និងសម្រួលការរំលាយអាហារ៖ ផ្លែឈើនេះជួយដល់បញ្ហាដំបៅក្រពះ និង ជៀសវាងមានរោគក្រពះនានាមកយាយី ថែមទាំងជួយ បណ្តេញមេរោគ និងសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អទៀតផង។

គន្លឹះងាយៗ៖ ប្រសិនបើលោកអ្នកទទួលទាន ទឹកដាំជាមួយផ្លែព្នៅក្រៀម ជាប្រចាំរៀងរាល់ថ្ងៃ វានឹងជួយដល់បញ្ហាក្រពះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការលាងជាតិពុលពីក្នុងរាងកាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ