ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជិះ​ម៉ូតូ​ឡើង​វ៉ា​ជែង​តិចសោះ ទា.ញ​ដំបង​​និង​កាំ.​បិ.ត​ផ្គាក់ដេញ​កា.ប់​ម៉ូតូ​

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​ដែក​ទីប​វាយ និង​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ម៉ូតូ​ស៊េរី​ទំនើប​របស់​ជន​រង​គ្រោះ​បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​គ្រាន់តែ​ជិះ​ម៉ូតូ​វ៉ា​ជែង​គ្នា​លើ​ផ្លូវ​សាធារណៈ​សោះ​ ។ ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​វាយ​ និង​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​បាន ​កាលពី​យប់​ថ្ងៃ​ទី​១៤…

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​ដែក​ទីប​វាយ និង​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ម៉ូតូ​ស៊េរី​ទំនើប​របស់​ជន​រង​គ្រោះ​បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​គ្រាន់តែ​ជិះ​ម៉ូតូ​វ៉ា​ជែង​គ្នា​លើ​ផ្លូវ​សាធារណៈ​សោះ​ ។ ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​វាយ​ និង​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​បាន ​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ត្រង់​ចំណុច​លើ​ផ្លូវ​លេខ​១៤៥ ​​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ​ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​​ ០១- ឈ្មោះ ឡុ​ង វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​០២-​ឈ្មោះ ដុល គី​ម​ណៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។​ ម៉ូតូ​ជន​រង​គ្រោះ​ដែល​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​វាយ និង​កាប់​រង​ការ​ខូចខាត ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1AA-0602 ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​ គឺមាន​ក្រុម​ក្មេង​ទំនើង​០១​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1AA 0602 រួច​យក​កាំបិត​ផ្គាក់ និង​ដែក​ទីប​វាយ​កំទេច​ម៉ូតូ​ថែម​ទៀត​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ពេល​នោះ​ម្ចាស់​ម៉ូតូ​ជា​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​ផុត ពី​កន្លែង​កើតហេតុ​។

ដោយ​អនុវត្ដ​តាម​បទបញ្ជា ​និង​ការ​ចង្អុល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក បាន​ស្រាវជ្រាវ ​និង​ឈាន​ទៅ​ធ្វើ​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​អ្នក​បង្កហេតុ ក្នុង​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅ​ចំណុច​ផ្លូវ​១៤៥ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ​មាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​អំពិល កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​បាន​កិច្ចសហការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ក្រុម​ក្មេង​ទំនើង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ០២​នាក់​នគរបាល​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​​កាំបិត​ផ្គាក់​០១​ដើម ដំបង​ទីប​ដែក​ចំនួន​០២​ដើម និង​ម៉ូតូ​០១​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ​ផង​ដែរ​ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ថា បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ក្មេង​ទំនើង​ទាំង​០២​នាក់ បានជា​ពួក​ខ្លួន​វាយ និង​កាប់​ម៉ូតូ​នេះ មក​ពី​ភាគី​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​ក្រុម​ខ្លួន​ចុះ​ឡើង​ៗ ទើប​កើ​ត​ជា​អំពើ​ហិង្សា ករណី​នេះ​មក​ពី​ភាគី​ម្ខាង​ទៀត​ជា​អ្នក​នាំ​ហេតុ​មុន​ ​ទើប​ពួក​ខ្លួន​ទ្រាំ​មិន​បាន​ក្លាយទៅជា​បែប​នេះ​តែ​ម្តង​ទៅ​ ។

បច្ចុប្បន្ន​​ ជនសង្ស័យ​ទាំង​០២​នាក់​រួម​ជាមួយ​និង​វត្ថុ​តាង​បាន​ញ្ជូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​
ប​សេដ្ឋ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​
បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ