រាជធានីភ្នំពេញ ៖ ហាងផឹកស៊ីយីហោ«ប៉ា ឧត្តម»ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបពាក់ព័ន្ធលួចលាក់បម្រើសេវាកម្មផ្លូវភេទ ដោយឃាត់ខ្លួនម្ចាស់ហាង និងនាំខ្លួននារីក្មេងៗជាអនីតិជនចំនួន១២នាក់ទៅសាក
សួរ ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង(អតីតរ៉ាសំរោង) ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមកងរាជអាវុធហត្ថបានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋពីទីតាំងភោជនីយដ្ឋានខាងលើ លួចលាក់បម្រើសេវាកម្មផ្លូវភេទដោយមាននារីក្មេងៗជាអនីតិជនបម្រើការហើយមានមេការទាក់ទងភ្ញៀវ ដើម្បីរកសេវាផ្លូវភេទនាំចេញយកទៅដេកនៅក្រៅម្តង៥០ ទៅ១០០ដុល្លារសមត្ថកិច្ចក៏បានចុះស្រាវជ្រាវហើយឈានទៅបង្ក្រាបតែម្ដង។

តាមសមត្ថកិច្ចឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជាម្ចាស់ហាងនិងនាំខ្លួននារីបម្រើការជាអនីតិជនចំនួន១២នាក់ទៅសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ភោជនីយដ្ឋានយីហោ«ប៉ាឧត្តម»ស្ថិតនៅក្នុងចំណោមភោជនីយដ្ឋានជាច្រើននៅ
ជាប់ៗគ្នាតាមផ្លូវរថភ្លើង ។

ជាការកត់សម្គាល ភោជនីយដ្ឋានដែលជាកន្លែងផឹកស៊ីសប្បាយ ស្ទើរតែទាំងអស់សុទ្ធតែមានលួចលាក់មានសេវាកម្មផ្លូវភេទដោយមាននារីៗវ័យក្មែងមួយចំនួនបានស្ម័គ្រចិត្តដោយខ្លួនឯង។ ទោះ បីជាយ៉ាងណាក៏មានបុគ្គលិកខ្លះល្អមកធ្វើការ ,ផឹកស៊ីកំដភ្ញៀវ ដើម្បីទឹកប្រាក់សិក្សារៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារតែប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ