CMAC ចេញរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ១០ខែ ឆ្នាំ ២០២៥
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានចេញរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងរយៈពេល ១០ខែ (មករា-តុលា) ឆ្នាំ ២០២៥ របស់អង្គភាព CMAC សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន ៖

១. លទ្ធផលសម្រេចបានលើផែនការប្រតិបត្តិការទូទៅ ៖ បោសសម្អាតផ្ទៃដីចម្ការមីន/ស.ផ.ស បានទំហំ ១៤.៣៩៧ហិកតា ។ រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៤៣.៩១៦គ្រាប់ ។ លទ្ធផលអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះដោយបើកវគ្គអប់រំបានចំនួន ២១.៧៨៨លើក អប់រំតាមខ្នងផ្ទះបានចំនួន ១.០៥២.៤៣៨ខ្នងផ្ទះ និងមានអ្នកចូលរួមទទួលព័ត៌មានអប់រំសរុបចំនួន ២.២២០.៩៥០នាក់ ។

២. ដោយឡែកលទ្ធផលសង្ខេបនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាននៃទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួបមាន ៖ មានលទ្ធផលការងារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម (ជនភៀសឹក) បើកវគ្គផ្សព្វផ្សាយអប់រំជាង២៣០លើក និងអ្នកចូលរួមស្តាប់មានចំនួនជិត ៤០០,០០០នាក់ ។ លទ្ធផលការងារស្រាវជ្រាវនិងដាក់ស្លាកសញ្ញា ។
ចុះស្រាវជ្រាវបញ្ចប់ភូមិគោលដៅចំនួន ៦៦ភូមិ លើ ៧៧ភូមិ ដែលរងផលប៉ះពាល់ (ភូមិនៅជួរមុខចំនួន ១១ទៀតបានស្រាវជ្រាវផ្នែកខ្លះៗ និងកំពុងស្រាវជ្រាវបន្ត) ។
សរុបរកឃើញទីតាំងភស្តុតាងចំនួន ៣,៥៨៦ករណី (ជាគ្រាប់ ឬទីតាំង) និងរកឃើញតំបន់ចម្ការគ្រាប់ចំនួន ១,៧៥៤ពហុកោណ (ប្លង់) ស្មើនឹងផ្ទៃដីទំហំសរុបចំនួន ១.០៩៣គីឡូម៉ែត្រក្រឡា ៕


ចែករំលែកព័តមាននេះ