ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ កាត់​បន្ថយពន្ធ​លើ​ផលិតផល​អាហារ​ជាង​២០០​មុខ ចំ​ពេល​តម្លៃ​កើនឡើង​ខ្លាំង​នៅ​អា​មេ​រិ​ក

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​កាត់​បន្ថយពន្ធ​លើ​ផលិតផល​អាហារ​ជាង ២០០ មុខ ដែល​សុទ្ធតែ​ជា​មុខទំនិញ ឬ​អាហារ​អា​មេ​រិ​ក​មិន​អាច​ផលិត​បាន ឬ​ផលិត​បាន​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់ រួម​ទាំង​ផលិតផល​អាហារ​សំខាន់ ៗ ដូច​ជា កាហ្វេ សាច់​គោ ចេក ប៉េងប៉ោះ និង​ទឹកក្រូច ជាដើម ចំ​ពេល​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​បណ្តា​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក ចំពោះ​ការ​កើនឡើង​ថ្លៃ​តម្លៃ​គ្រឿងទេស​ខ្ពស់​។

តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ការ​លើកលែង​ថ្មី ដែល​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​បង្ហាញ​ពី​ការ​ដើរ​បញ្ច្រាស់ទិស​យ៉ាង​ខ្លាំង​សម្រាប់​លោក ត្រាំ ដែល​ធ្លាប់​បាន​លើក​ឡើងជា​យូរ​មក​ហើយ​ថា ពន្ធ​នាំ​ចូល​ដែល​លោក​បាន​ដាក់​កាលពីដើម​ឆ្នាំ​នេះ មិន​បាន​ជំរុញ​ឱ្យ​មាន​អតិផរណា​នោះ​ទេ​។

បទបញ្ជា​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បាន​កើតឡើង បន្ទាប់​ពី​ការ​ប្រកាស​អំពី​កិច្ចព្រមព្រៀង​មួយ ដើម្បី​កាត់​បន្ថយពន្ធ​របស់​អា​មេ​រិ​កលើ​ប្រទេស​ស្វី​ស​ពី ៣៩% មក​ត្រឹម ១៥% ដែល​ជា​ផ្នែក​មួយ​នៃ​កតិកាសញ្ញា​ពាណិជ្ជកម្ម​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្របខ័ណ្ឌ ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា នឹង​លុប​បំបាត់​ពន្ធ​លើ​អាហារ​មួយ​ចំនួន ព្រមទាំង​ទំនិញ​ផ្សេង​ទៀត ដែល​នាំ​ចូល​ពី​អា​ហ្ស​ង់​ទី​ន អេ​ក្វា​ឌ័​រ ហ្គា​តេ​ម៉ា​ឡា និង​អែ​ល​សាល់​វ៉ា​ឌ័​រ​។ នៅ​ពេល​កិច្ចព្រមព្រៀង​ទាំងនោះ​ត្រូវ​បាន​បញ្ចប់ មន្ត្រី​អា​មេ​រិ​ក​ក៏​កំពុង​សម្លឹង​មើល​កិច្ចព្រមព្រៀង​បន្ថែម​ទៀត​ឱ្យ​បាន​មុន​ចុងឆ្នាំ​នេះ​។

អ្នក​ប្រើប្រាស់​អា​មេ​រិ​ក​នៅ​តែ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​តម្លៃ​គ្រឿងទេស​កើនឡើង​ខ្ពស់ ភាគច្រើន​បានឃើញ​ការ​កើនឡើង​ថ្លៃ​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​បណ្តា​អ្នក​សេដ្ឋកិច្ច​អះអាង​ថា ត្រូវ​បាន​ជំរុញ​ដោយ​ផ្នែក​នៃ​ពន្ធ​នាំ​ចូល ហើយ​អាច​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​បណ្តា​ក្រុមហ៊ុន​លើ​ពិភពលោក ចាប់ផ្តើម​ឆ្លងកាត់​បន្ទុក​ពន្ធ​នាំ​ចូល​ទាំងស្រុង​។

ការ​លើកលែង​ពន្ធ​ទទួល​បានការ​សរសើរ​ពី​ក្រុម​ឧស្សាហកម្ម​ជា​ច្រើន ប៉ុន្តែ​អ្នកខ្លះ​ក៏​បាន​សម្តែង​ការ​ខកចិត្ត ដែល​ផលិតផល​របស់​ពួក​គេ​ត្រូវ​បាន​ដក​ចេញពី​ការ​លើកលែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ