ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា រយៈពេល​ពេញ​១​ឆ្នាំ​នេះ ពុំ​មាន​ករណី​សត្វ​ផ្សោត​ស្លាប់​ឡើយ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា នៅ​ក្នុង រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា នៅ​ក្នុង រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ទទួល​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ នៅ​ក្នុង​កិច្ច​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ។ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ករណី​សត្វ​ផ្សោត​ស្លាប់ នៅ​កម្ពុជា ពុំ​មាន​កើតឡើង​ឡើយ​។ នេះ​ជា​លើក​ទី​១ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ពុំ​មាន​សត្វ​ផ្សោត​ស្លាប់​ក្នុង​រយៈពេល ១​ឆ្នាំ​ពេញ គិត​ចាប់ពី​ការ​ចាប់ផ្តើម​តាមដាន និង​កត់ត្រា​ដំបូង​នៅ​ឆ្នាំ​២០០២ មក​ទល់​បច្ចុប្បន្ន ។

ដោយឡែក គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ទៀត​សោត កម្ពុជា​បាន​ទទួល​ស្វាគមន៍​កូន​ផ្សោត​កើត​ថ្មី​ចំនួន ៧​ក្បាល ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វ​ផ្សោត​សរុប​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កើនឡើង​ដល់ ១១១​ក្បាល ។

លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ អាច​សម្រេច​បាន​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង ថែរក្សា ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​របស់​យើង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ សមិទ្ធផល​ដ៏​វិសេសវិសាល​នេះ មានការ យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ជលផល​ជា សេនាធិការ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សមត្ថកិច្ច​ពាក់ព័ន្ធ អង្គការ WWF សហគមន៍​នេសាទ ជា​ពិសេស​ឆ្នាំ​ទន្លេ​ដែល​បាន​លះបង់​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុង​ការ​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ក្រៅពី​នេះ​ក៏​មាន​ផង​ដែរ ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រជា​នេសាទ​ក្នុង​តំបន់ ដែល​តែងតែ​សហការ​ផ្ដល់​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សត្វ​ផ្សោត និង​ការ​ធ្វើ​នេសាទ​ខុសច្បាប់ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកនេសាទ សូម​ផ្តល់ ព័ត៌មាន​ដល់​សមត្ថកិច្ច នៅ​ពេល​ប្រទះ​ឃើញ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ក្នុង​កន្លែង​អភិរក្ស និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០៩៩ ៧៩១ ៩១៩ / ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ