ត្រពាំងផ្លុង ៖ ជនជាប់ឃុំចំនួន១២នាក់ ត្រូវបានផ្ទេរពីមណ្ឌលអប់រំកែប្រែទី៤ មកឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ កម្លាំងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយកម្លាំងមណ្ឌលអប់រំកែប្រែទី៤ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ១២នាក់ពីមណ្ឌលអប់រំកែប្រែទី៤ មកឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកវរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខ ពន្ធនាគារ ប្រកបដោយសុវត្ថិភាព ៕




ចែករំលែកព័តមាននេះ