ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ណាស់! យុវ​សិស្ស​​២​នាក់​ជិះម៉ូតូ​ចេញ​ពីសា​លា​ទៅ​ផ្ទះ​ ជួបគ្រោះអកុស.លតាមផ្លូវ​

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​ជា​សិស្ស​វិទ្យាល័យ​២​នាក់​ជិះម៉ូតូ​មួយគ្រឿង​ឌុបគ្នាចេញ​ពីសា​លា​ទៅ​​ផ្ទះ ត្រូវ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក​និង​កិន បណ្តាល​ឱ្យ​​ស្លាប់​ទាំង​២​នាក់ភ្លាមៗ​នៅ​នឹង​កន្លែង ។ ​ហេតុការណ៍ខាងលើនេះបានកើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​មុខ​វត្តស្រៈ​ឈ្នួ​រ​ស្ថិត​ភូមិ​ឈ្នួរមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​ជា​សិស្ស​វិទ្យាល័យ​២​នាក់​ជិះម៉ូតូ​មួយគ្រឿង​ឌុបគ្នាចេញ​ពីសា​លា​ទៅ​​ផ្ទះ ត្រូវ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក​និង​កិន បណ្តាល​ឱ្យ​​ស្លាប់​ទាំង​២​នាក់ភ្លាមៗ​នៅ​នឹង​កន្លែង ។

​ហេតុការណ៍ខាងលើនេះបានកើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​មុខ​វត្តស្រៈ​ឈ្នួ​រ​ស្ថិត​ភូមិ​ឈ្នួរមានជ័យ ​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រៈ​នេត្រ​ ខេត្តបន្ទាយមានជ័យ ។

រថយន្តមួយគ្រឿងខាងលើ ពាក់ស្លាកលេខ ព្រះសីហនុ 3A-4729 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកយុវជនជាសិស្សវិទ្យាល័យដែលបានបាត់បង់ជីវិតទាំង២នាក់ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ​បន្ទាយមានជ័យ 1T-3285 ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ព្រៈ​នេត្រ​ព្រៈ​​បាន​ឱ្យដឹង​​ថា ​មុនពេលកើតហេតុ យុវជនជា​សិស្ស​វិទ្យាល័យ​២​នាក់​ ​បាន​ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក​​ហុងដា​ឌ្រី​ម ឌុបគ្នា​​ចេញ​ពីសា​លា​ទៅ​​ផ្ទះ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ស្រប​ទិស​គ្នា​ជាមួយ​​រថយន្ត​ធុន​ធំ​ប្រភេទ B1​ សណ្តោងរ៉ឺម៉ក ​ហើយបាន​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​បុក និង​កិន​បណ្តាល​ស្លាប់ទាំង២នាក់នៅ​​នឹង​កន្លែង​។

មន្ត្រី​នគរបាល​ចរស​ចរណ៍​បាន​បញ្ជាក់​ថា​ បន្ទាប់ពីកើតហេតុ រថយន្ត​ធុន​ធំ​ព្យាយាម​បើក​គេច ប៉ុន្តែ​​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​សហការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈ្នួ​រ​មាន​ជ័យ​ឃាត់បានតែ​​រថយន្ត​ ចំណែក​​អ្នកបើកបរ​បានរត់គេច​ខ្លួន​បាត់​ ។ ក្រោយ​ពិនិត្យ​វាសវែង​រួច ​សាកសព​យុវជន​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​គោក​លន់ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រៈ​នេត្រ​ព្រះ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពិនិត្យ​វាស់វែង​រួច ​​រថយន្ត​ដែល​បង្ក​ និង​ម៉ូតូ​១​គ្រឿងដែលរងការខូចខាត ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ