ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូចៅអធិការវត្តក្នុងខេត្តសៀមរាប និងរដ្ឋកាលីហ្វ័រញ៉ា ចុះសួរសុខទុក្ខនិងនាំអំណោយជូនវីរៈកងទ័ពក្នុងខេត្តឧត្តរមានជ័យ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ មក​រា ឆ្នាំ​២០២៦​នេះ ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន…

ខេត្ត​សៀម​រា​ប ៖ ​នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ មក​រា ឆ្នាំ​២០២៦​នេះ ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ញាតិ​ធ​ម្មោ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប និង ព្រះ​មហា​ចារ សំ សារ៉ូ​ន ព្រះ​គ្រូ​ចៅ​អ​ធិ ការ​ខ្មែរ​ខេមរៈ​ពុទ្ធិកា​រាម​(​វត្ត​វេ​ឡូ​រ៍​)​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​កបាន​ដឹកនាំ​ពុទ្ធបរិស័ទ ចុះ​សួរសុខទុក្ខ និង​នាំ​យក​នូវ​គ្រឿង​ឧបភោគ បរិ ភោគ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​អាវរ​ងារ​២៥០ អាវ​,​ភេសជ្ជៈ​និង​បច្ច័យ​មួយ​ចំនួន​ផ្តល់​ជូន​ដល់​បងប្អូន​វី​រៈ​កងទ័ព​ឈរជើង​នៅ​ជួរ​មុខ ចំនួន​បី​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។

ក្នុង​នោះ​ដែរ ព្រះ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ញាតិ​ធ​ម្មោ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក និង​ព្រះ​មហា​ចារ សំ សារ៉ូ​ន ព្រះ​គ្រូ​ចៅ អធិការ​ខ្មែរ​ខេមរៈ​ពុទ្ធិកា​រាម​(​វត្ត​វេ​ឡូ​រ៍​)​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេ​រិក មាន​ព្រះ​ថេរ​ដីកា អរគុណ​ដល់​បងប្អូន​វី​រៈ​កងទ័ព​ជួរ​មុខ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ​បូរណភាព​ទឹកដី និង​រក្សា​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ទ័យ​ស្រណោះ​បងប្អូន​វី​រៈ​កងទ័ព​ដែល​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​សព្វបែបយ៉ាង និង​ឆ្ងាយ​ពី​កូន ប្រពន្ធ គ្រួសារ​សាច់ញាតិ និង ឪពុក​ម្តាយ ហាលភ្លៀង​ហាលខ្យល់​  ដេ​ី​ម្បី ទឹកដី​ខ្មែរ និង ប្រជារាស្ត្រ​ខ្មែរ​បាន​សុខសាន្ត ។​ 

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ ទឹកដី ព្រមទាំង​អាយុជីវិត គឺ​យេ​ី​ង​ត្រូវ​តែ​ការពារ​ក្នុង​ករណី​មាន​គេ​មក​បំពាន់ ឬ​មក​ឆក់​ប្លន់​ ​។ ព្រះ​អង្គ​បន្ថែម​ទៀត​ថា ការ​ការពារ​ទឹកដី​នេះ ជា​ការ​បំពេញ​កតញ្ញូ​ដ៏​ប្រ​សេ​ី​រ​ណាស់ ហេ​ី​យ​ផល​នៃ​កតញ្ញូ​នេះ​នឹង​នាំ​ឱ្យ​កងកម្លាំង​ប្រកប​តែ​នឹង​សុខ​ច​ម្រេ​ី​ន​ជា​និច្ច​។ ព្រះ​អង្គ​បាន​បួងសួង​ដល់​វត្ថុ​ស័​ក្ត​សិទ្ធិ​ទាំងអស់​នៅ​លើ​លោក សូម​ជួយ​ថែរក្សា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ឲ្យ​ទទួល​បាន​ជោគជ័យ​លើស​ត្រូវ​ដែល​ឈ្លានពាន យក​ទឹកដី​របស់​យើង និង ដើម្បី​ថែរក្សា​ការពារ​សុខ​សន្តិភាព ។

ក្នុង​នោះ​ដែរ​តំណាង​វី​រៈ​កងទ័ព ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ ដល់​ព្រះ​គ្រូ​ចៅអធិការ​ទាំង​ពីរ និង ព្រះសង្ឃ បងប្អូន​ពុទ្ធបរិស័ទ ដែល​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង សម្ភារៈ​ប្រើប្រាស រួម​ទាំង​ថវិកា ក្នុង​ការ​ទ្រទ្រង់​ដល់​កងកម្លាំង​ជួរ​មុខ ដែល​បាន​កំពុង​ការពារ​អធិបតេយ្យភាព បូរណភាព ទឹកដី ដើម្បី​សុខ​សន្តិភាព​ស្ថិរភាព ជូន​ជាតិ​មាតុភូមិ ។​ 

លោក​បាន​បន្ត​ថា ទោះបី​មាន​ភាព​លំបាក​យ៉ាងណា​ក៏​ដោយ យុទ្ធ​មិត្ត​យើង​ប្រគៀក​ស្មា​គ្នា​ការពារ បូ​រណភាពទឹកដី មិន​ឱ្យ​ខ្លាំង​សត្រូវ​ឈ្លានពាន​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ