ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ស៊ីឈ្នួល​សម្លា.ប់​មនុស្ស​នៅ​​ខេត្តកណ្តាល ត្រូវ​​អាវុធហត្ថ​ស្រុក​អន្លង់​វែង​ឃាត់ខ្លួនបាន

4 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា​ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​វ​រះ​សេនីយ៍ ឯក ងួ​ន ទ្ធី​រិ​ទ្ធ…

ខេត្តឧត្តរមានជ័យ ៖ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា​ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​វ​រះ​សេនីយ៍ ឯក ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ឃាតករ​ស៊ី ឈ្នួល​សម្លាប់​មនុស្ស​ម្នាក់ នៅ​ខេត្តកណ្តាល ហើយ​បាន​រត់គេច​ខ្លួន​មក​នៅ​ក្នុង​ព្រៃ ក្នុងភូមិ​អូ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នេះ ។

ជនសង្ស័យ​មានឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុន​ចាប់ខ្លួន​រស់នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​អាវុធ​ខ្លី​១ ដើម ម៉ាក K៥៩ និង​គ្រាប់​ចំនួន​៦ គ្រាប់ ។ តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ក្រុម​ស៊ីឈ្នួល​សម្លាប់​មនុស្ស បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ម្នាក់ នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំឡង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ កន្លង​មក ក្នុង​តម្លៃ ៣ ០០០ ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​រត់គេច​ខ្លួន​ចាប់ពី​ពេល​នោះ​មក ។

​បើ​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​នៅ​មាន​បក្សពួក​២ នាក់ ទៀត ដែល​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ ស្ថិត​នៅ​ភូមិ​អូ​តា​ម៉េ​ង ឃុំ​.​ស្រុក​អន្លង់​វែង​ ​ខេត្តឧត្តរមានជ័យ នេះ ដែល​សមត្ថ កិច្ច កំពុង​តែ​ដុតដៃដុតជើង​តាម​ប្រ​ម៉ា​ញ់ ។ ចម្លើយ​ជនសង្ស័យ​បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ក្រុម​គេ​ជាប់ចោទ​ជា​ឃាតករ​ស៊ីឈ្នួល​បាញ់​សម្លាប់​មនុស្ស នៅ​មាន​មួយ​ករណី​ទៀត គឺ​បាន​បោក​គ្រាប់ បែក​ចំនួន​២ គ្រាប់ ទៅ​លើ​សមត្ថកិច្ច​ដើម្បី​រំដោះខ្លួន បណ្ដាល​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ រង​របួស​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អ​ន្ង​វែង បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឧត្តរមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ