ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានសៀម១ក្រុមពិតជាព្រៃផ្សៃមែន ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោ.ភ​​បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ នារី​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​ប្រុស ស្រី ជាង​១០​នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​របស់​សៀមដ៏​ឃោ​ឃៅ​យ៉ាងតិច​០៧​នាក់​ចាប់​នាង​រំលោភ​បូក ពេល​ពួក​នាង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​សៀម មក​កាន់​ប្រទេស​កំណើត​វិញ ហើយ​ថែម​ទាំង​វាយ​ធ្វើ​ទារុណកម្ម​ពលករ​ប្រុស​ៗ និង ប្លន់​យក​ទូរស័ព្ទ…

ខេត្តបាត់ដំបង​៖ នារី​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​ប្រុស ស្រី ជាង​១០​នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​របស់​សៀមដ៏​ឃោ​ឃៅ​យ៉ាងតិច​០៧​នាក់​ចាប់​នាង​រំលោភ​បូក ពេល​ពួក​នាង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​សៀម មក​កាន់​ប្រទេស​កំណើត​វិញ ហើយ​ថែម​ទាំង​វាយ​ធ្វើ​ទារុណកម្ម​ពលករ​ប្រុស​ៗ និង ប្លន់​យក​ទូរស័ព្ទ និង លុយកាក់​អស់​គ្មាន​សល់​។ នេះ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​ព្រំដែន​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៏ ទ​ង្វើ​ដ៏​ឃោ​ឃៅ​របស់​ពួក​ទាហាន​សៀម ប្រព្រឹត្ត​មក​លើ​ពលករ​ខ្មែរ​ខាងលើ​នេះ បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា ខណៈ​ដែល​ក្រុម​ពលករ​ខ្មែរ ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ស្រុក​សៀម មក​ជិត​ដល់​ព្រំដែន​ខ្មែរ​-​សៀម ឈម​នឹង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ក្រុម​ពលករ​ខ្មែរ​មាន​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​០៦​នាក និង ក្មេង​តូច​ម្នាក់​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ថា ក្រុម​ពលករ​ខ្មែរ​ទាំងនេះ បាន​ឆ្លង​អូរ​ព្រំដែន ចូល​មក​កាន់​ប្រទេស​កំណើត​វិញ នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា តាម​ច្រករបៀង​មួយ​កន្លែង ក្បែរ​ប៉ុ​ស្ដិ៍នគរបាល​ការពារ​ព្រំដែន «​ស្វាយចេក​» ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ពោល​៖ ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់ បាន​ឆ្លង​អូរ​ព្រំដែន រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​ពួក​ទាហាន​សៀម ក្រោយ​ពេល​ពួក​ទាហាន​សៀម​វាយ​ធ្វើ​ទារុណកម្ម និង ចាប់រំលោភ​លើ​នារី​ខ្មែរ​ម្នាក់​យ៉ាង​ឃោ​ឃៅ​។

នារី​ខ្មែរ​ដែល​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​សៀម​ចំនួន​០៧​នាក់​ព្រូត​គ្នា​ចាប់​នាង​រំលោភ​នោះ​ឈ្មោះ ​ធ.ស.ហ អាយុ​១៨​ឆ្នាំ​។ ក្រុម​ពលករ​ខ្មែរ​ទាំងនោះ មិន​បាន​ចាំ ឬ ស្គាល់​ចំណុច​ដែល​ក្រុម​ទាហាន​សៀម​ចាប់​វាយ​ធ្វើបាប​ទេ​។ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​សៀម ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត មក​ជិត​ដល់​ព្រំដែន​ខ្មែរ-សៀម​។

តាម​ការ​ស្រង់​សម្ដី ពី​ក្រុម​ពលករ​ខ្មែរ បាន​រៀបរាប់​ពី​ទ​ង្វើ​ព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម​ថា ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ពួក​ទាហាន​ឈុត​ខ្មៅ បាន​កាក់​រថយន្ត​ដែល​ពួក​គេ​ជិះ ហើយ​ឲ្យ​ចុះ​នាំ​ពួក​គេ​ទៅ​សាកសួរ​។ ជាមួយនឹង​ការ​សួរនាំ ពួក​ទាហាន​សៀម​បាន វាយ​ធ្វើបាប​លើ​ពលករ​ខ្មែរ​ទាំងអស់ ជា​ពិសេស​ពលករ​ប្រុស​ៗ ត្រូវ​ពួក​វា​វាយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ឃោ​ឃៅ​។ ពួក​វា​វាយ​ផង ទាត់​ផង ធាក់​ផង ហើយ​ថែម​ទាំង​អុក​នឹង​ស្វ័​យ​កាំភ្លើង​ទៀត​។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​ពី​ពលករ​ទៀត​ថា ស្រប​ពេល​ដែល​ពួក​ទាហាន​សៀម​កំពុង​វាយ​ធ្វើ​ទារុណកម្ម​លើ​ពួក​គេ ស្រាប់តែ​ពួក​វា​បាន​អូស​នារី​វ័យក្មេង​ម្នាក់ (​ជន​រង​គ្រោះ​ខាងលើ​) យក​ទៅ​ចាប់រំលោភ​យ៉ាង​ឃោ​ឃៅ​បំផុត ដែល​មាន​គ្នា​យ៉ាងតិច​ចំនួន​០៧​នាក់ បាន​ចាប់រំលោភ​លើ​នាង​។ ក្រុម​ពលករ​បាន​បញ្ជាក់​ថា ក្រោយ​ពី​វាយ​ធ្វើបាប​ពលករ​ខ្មែរ​អស់ចិត្ត ពួក​ទាហាន​សៀម បាន​ប្លន់​យក​លុយ​ពី​ក្រុម​ពលករ​អស់​ប្រមាណ​៦,៥០០​បាត និង ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ទើប​ពួក​គេ​ដោះ​លែង​ឲ្យ​បន្តដំណើរ​ឆ្លង​អូរ​ព្រំដែន​ទាំង​កណ្ដាល​យប់ ត្រឡប់​ចូល​ដី​ខ្មែរ​វិញ​។

ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន ប្រចាំ​ប៉ុ​ស្ដិ៍​«​ស្វាយចេក​» សហការ​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន នៅ​តំបន់​នោះ ទ​ទូល​និង​នាំ​យក​ទៅ​ប្រគល់​ជូន​ក្រុមការងារ​«​មណ្ឌល​ទ​ទូល​ពលករ​» ប្រចាំ​ស្រុក​កំ​រៀង ក្រោយ​បញ្ជ​ប់​ការ​សួរនាំ​បឋម នៅ​ប៉ុ​ស្ដិ៍​​ព្រំដែន​។

មន្ត្រី​ដែល​ទ​ទូល​បន្ទុក​ការងារ​នេះ បាន​ប្រាប់​ដែរ​ថា ក្រោយ​បាន​សួរនាំ​ក្រុម​ពលករ​ទាំងនោះ ក្រុមការងារ បាន​បញ្ជូន​ក្រុម​ពលករ ជាមួយនឹង​នារី​រង​គ្រោះ​ផង ទៅ​កាន់​មណ្ឌល​សុខភាព​ហើយ ដើម្បី​ពិនិត្យ​សុខភាព​ពួក​គេ ជា​ពិសេស​នារី​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ទាហាន​តិ​រិ​ច្ឆា​ន​សៀម​ចាប់​នាង​រំលោភ​បូក​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ