ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ធ្លាប់​គិត​ក្នុង​ចិត្ត ៖ ថៃ​បាន​ប្រមា.ថ​កម្ពុជា វាយ​យក​ប្រាសាទ​នេះ ប្រសាទ​នោះ បើ​ក្បាល​​ប៉ាន​ដែក ​សូម​ចូល​មក

1 នាទី មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា​កន្លង​មក នេះ ថៃ​បាន​ប្រមាថ​មក​លើ​កម្ពុជា​ដោយ​ថា​នឹង​វាយ​យក​ប្រសាទ​នេះ ប្រាសាទ​នោះ​របស់​កម្ពុជា​ ដោយថ្នូរ​នឹង​អ្វីមួយ ​តែ​សូម​ប្រាប់​វិញ​ថាបើ​ក្បាល​ប៉ាន​ដែក​សូម​ចូល​មក​យក​មក​។​ ​ថ្លែង​ក្នុង​ពិធី​បើក…

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា​កន្លង​មក នេះ ថៃ​បាន​ប្រមាថ​មក​លើ​កម្ពុជា​ដោយ​ថា​នឹង​វាយ​យក​ប្រសាទ​នេះ ប្រាសាទ​នោះ​របស់​កម្ពុជា​ ដោយថ្នូរ​នឹង​អ្វីមួយ ​តែ​សូម​ប្រាប់​វិញ​ថាបើ​ក្បាល​ប៉ាន​ដែក​សូម​ចូល​មក​យក​មក​។​

​ថ្លែង​ក្នុង​ពិធី​បើក «អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥» នៅ​វិទ្យាស្ថាន ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២៥​សម្តេច​តេ​ជោ​ន​ហ៊ុន សែន​ប្រ ធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ខ្លះ​គេ​(​ថៃ​)​គេ​ប្រមាថ​វៃ​យើង​តែ​បី​ថ្ងៃ ខ្លះ​គេ ប្រមាថ​វៃ​យើង​យក​៤​ខេត្ត​ដើម្បី​ដោះ​ដូរ ជាមួយ​ប្រាសាទ​នេះ​ប្រាសាទ​នោះ ប៉ុន្តែ​យើង​គិត ក្នុង​ចិត្ត​ថាបើ​ឯង​ក្បាល​ប៉ាន​ដែក​ចូល​មក​(​យើង​និយាយ​ក្នុង​ចិត្ត​) នៅ​ទី​នេះ​សុទ្ធតែ​ទា​ហ៊ាន ហើយ​មិនមែន​ជា​ទា​ហា​៊​ន​សម្រាប់​បាញ់​ទេ ប៉ុន្តែ​ជា​ទា​ហ៊ាន​សម្រាប​វាយ​សម្រុក​ទៅ​មុខ​»​។​

​សម្តេច​តេ​ជោ​បាន​បន្ត​ថា​ពាក្យ​ប្រមាថ​មួយ​ចំនួន​សូម​ទុក​ឲ្យ​អ្នកឯង​ប្រមាថ​ចុះ យើង​មិន​អួតអាង អ្វី​ទាំងអស់ ក៏​ប៉ុន្តែ​យើង​មាន​សិទ្ធិ​ការពារ​ខ្លួន​របស់​យើង​។ ឧទាហរណ៍​៖ បញ្ហា​នៅ​ព្រៃ​ចន្ទ នៅ​ខេត្តបន្ទាយមានជ័យ​គេ​ចង់​ឲ្យ​យើង​ផ្ទុះអាវុធ​ភ្លាម​! ប៉ុន្តែ​យើង​ផ្ទុះអាវុធ​ភ្លាម​តើ លទ្ធផល​វា ចេញ​មក​យ៉ាង​ដូច្នេះ? ថៃ​បាន​ញុះ​ឲ្យ​យើង​ផ្ទុះអាវុធ​ដោយ​អស់ពី​រឿង​មួយ គេ​យក​រឿង​មួយ សូ​ម្បី​តែ​ចំពាមកៅស៊ូ ក៏​គេ​បាញ់​មក​លើ​ទាហាន​យើង​ស្ទើ​រាល់​យប់ ប៉ុន្តែ​ភាគី​កម្ពុជា​មិន​ធ្វើការ​តប​វិញ​នោះ​ទេ ព្រោះថា​គិត​ថា​បញ្ហា​បាន​ដើរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ រហូត​ដល់​សេចក្តី​ថ្លែ​ង​ការណ៍​សន្តិភាព​រវាង​កម្ពុជា -​ថៃ ដោយ​មាន​ទាំង​សហរដ្ឋអាមេរិក ចិន និង​ម៉ា​ឡេ​ស៊ី និង​មិ​ត្តិ ភ​ក្ត​លើ​ពិភពលោក​បានដឹង​ឮ ទាំង​អស់ហើយ​។

ផ្ទុយ​ទៅ​វិញ​បើ​មាន​តប​ទៅ​វិញ នឹង​មាន​បញ្ហា ដែល​គេ​ហៅ​ថា​ជម្លោះ​ពាក្យ​សំដី ដូច្នេះ​ពាក្យ​ថា​«​ស្ងាត់​តែ​មិន​ស្ងៀម​» ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ មិន​បាន​បំពាក់​អាវ​ការពារ​ដល់​បងប្អូន​កងទ័ព​របស់​យើង​ ​តែ​ពេល​នេះ​បាន​បំពាក់​រួច​ហើយ​។​

​សម្តេច​បាន​លើក​ឡើង​ថា សម្តេច​ទទួលស្គាល់​ថា យើង​មានការ​ភ្លេចភ្លាំង ដែល​យើង​មិន បាន​បំពាក់​អាវ​ក្រោះ​ឱ្យ​កងទ័ព ប៉ុន្តែ​ឥឡូវនេះ​វា​លើស​ពី​ការ​គ្រប់គ្រាន់​ទៅ​ហើយ នេះ​ក៏​ជា​វិ​ស័ យ ការពារ​ជាតិ​មួយ​ដែរ ដែល​យើង​បាន​ធ្វើ​ដោយ​ស្ងាត់ស្ងៀម ហើយ​បន្តិចទៀត​យើង​នឹង​មា ន​ម៉ាក​មួយ​ឈ្មោះ​ថា DSS ផលិត​សម្រាប់​បំពាក់​ឱ្យ​កងទ័ព​ហើយ​អាច​នាំ​ចេញ​ថែម​ទៀត​។ ចំពោះ​ការ​លើក​ឡើង​របស់​សាធារណ​មតិ​ពី​ករណី​ដែល​ទាហាន​ថៃ​បាន​បាញ់ប្រហារ​មក​លើ​អ្នក​ភូមិ​ព្រៃ​ចាន់ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​៣​នាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​ថា​ហេតុ​អ្វី យើង​នៅ​ស្ងៀម​នោះ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​ថា សម្តេច​សូម​សួរ​ត្រឡប់​ទៅ​វិញ​ថា​បើសិនជា​យើង​ផ្ទុះអាវុធ​នៅ​ពេល​នោះ តើ​មាន​មនុស្ស​ស្លាប់ ត្រឹមតែ​ម្នាក់ និ​របួស​៣​នាក់​នោះ​ទេ គឺ​វា​ទៅ​លើស​ពី​នោះ ដោយ​ខាង​ថៃ​ក៏​ត្រូវ​ស្លាប់ អាច​ច្រើន ឯ​យើង​ក៏​ត្រូវ​ស្លាប់​មក​ដល់​ស៊ី​សុ​ផុ​ន​នោះ​។

និយាយ​គ្នា​ឱ្យ​ច្បាស់​កន្លែង​ហ្នឹង យើង​មិនមែន ខ្លាច​វ៉ៃ​ទេ ប៉ុន្តែ​វ៉ៃ​ទៅ​វា​បាន​ផល​មក​វិញ​យ៉ាងម៉េច? វា​បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ បំផ្លាញ​សេចក្តីថ្លែងការណ៍​សន្តិភាព តើ​វា​គួរ​ដែរ​ទេ? ពួក​អ្នកឯង​និយាយ​បាន​តែ​នៅ​ខាងក្រៅ​ទេ ប៉ុន្តែ​សូម​សួរ​ថា​ពួក​អ្នកឯង​បាន​ថ្កោលទោស​អ្នក​ដែល​បាន​បាញ់​ប្រជាជន​កម្ពុជា​ស្លាប់ និង​របួស ហើយ​ឬ​នៅ ដែល​យើង​ត្រូវ​តែ​បញ្ជាក់​ពី​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ