ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ប្រកាស​ប្រឆាំ.ង​ដាច់ខាត​ចំពោះ​សំណើណា​ក៏​ដោយ​ក្នុង​ការ​បើក​ព្រំដែន​កម្ពុជា​ជាមួយ​ថៃ​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​​ថោ.ក

1 នាទី មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ថាស​ម្តេច​ប្រ​ឆាំ​ង​ដាច់ខាត​ក្នុង​ការ​ស្នើ​ណា​ក៏​ដោយ​ចំពោះ​ការ​សុំ​បើក​ច្រកព្រំដែន​កម្ពុជា -​ថៃ​ឡើង វិញ​ព្រោះថា​កុំឲ្យ​ថោក​ដោយសារ​ការ​បើក​ព្រំដែន​នេះ​កូនសោរ​នៅ​លើ​ដៃ​ថៃ​។​ ​សម្ដេច​តេ​ជោ…

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ថាស​ម្តេច​ប្រ​ឆាំ​ង​ដាច់ខាត​ក្នុង​ការ​ស្នើ​ណា​ក៏​ដោយ​ចំពោះ​ការ​សុំ​បើក​ច្រកព្រំដែន​កម្ពុជា -​ថៃ​ឡើង វិញ​ព្រោះថា​កុំឲ្យ​ថោក​ដោយសារ​ការ​បើក​ព្រំដែន​នេះ​កូនសោរ​នៅ​លើ​ដៃ​ថៃ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុ​ម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុតព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​បើក «អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥» នៅ​វិទ្យាស្ថាន ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០២៥​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ចាប់​តាំ​ពី​ថៃ បិទ​ព្រំ ដែន​មក​កម្ពុជា​មិន​ដែល​សុំ​បើក​ព្រំដែន​ឡើង​វិញ​នោះ​ទេ ហើយ​បើ​ថៃ​នៅ​តែ​បន្ត បិទ​ទៀត​ក៏ ខ្មែរ​មិន​ងាប់​ដែរ​។

​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​បិទ​ច្រកព្រំដែន​កម្ពុជា ថៃ​មក​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​បាន ប្រកាស​ជា​ច្រើន​ដង រហូត​ដល់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​និយាយ​ថា និយាយ​ដាច់ខាត មិន​និយាយ​ពី​ការ​បើក​ច្រកព្រំដែន​នោះ​ទេ​។ ចំណុច​នេះ​សម្តេច បាន​សរសេ​តប​វិញ​លើ​ប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​សូម​ឲ្យ​ថៃ​បន្ត​បិទ​១០០​ឆ្នាំ ឬ​៥០០​ឆ្នាំ ក៏​គ្មាន​បញ្ហា​នោះ​ទេ​។

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ប្រឆាំង​ដាច់ខាត​ចំពោះ​សំណើ​រណា​ក៏​ដោយ​ដែល​ភាគី​កម្ពុជា​ស្នើ​សុំ​បើក​ច្រកព្រំដែន​កម្ពុជា ថៃ​ឡើង​វិញ ព្រោះ​គេ​ជា​អ្នក​បិទ យើង​ទៅ សុំ​បើក​កុំ​ធ្វើ​ថោក ។​ ព្រោះ​រឿង​នឹង​យើង​បានដឹង​ទាំងអស់​គ្នា​ហើយ យើង​មិនមែន​ជា​អ្ន​ក​បិទ​នោះ​ទេ គឺ​គេ​អ្នក​បិទ កូនសោ​នៅ​លើ​គេ ហេតុ​អ្វី​បានជា​យើង​ទៅ​អង្វរ​សុំ​គេ »​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ គ៏​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​ខ្ញូំ​សូម​ផ្ញើរ​សារ​ទៅ​ថ្នាក់ដឹកនាំ​ថៃ មិន​ថា​ស៊ី​វិល ឬ​ទាហាន​ទេ គឺ​កម្ពុជា​មិន​ធ្វើ​ថោក​ទៅ​ស្នើ​សុំ​ថៃ​បើក​ច្រកព្រំដែន ឡើង​វិញ នោះ​ទេ​»​។​

​ដើម្បី​ទប់ទល់​នឹង​ករណី​បិទ​ព្រំ​ថែ​ន​កម្ពុជា -​ថៃ​នេះ​សម្តេច​តេ​ជោ​បាន​ល​លើក​ឡើ ង​ថា​កម្ពុជា​ត្រូវ តែ​ពង្រឹងសមត្ថភាព​សម្រាប់​ការ​ផលិត​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ហើយ​រក​ទីផ្សារ ផ្សេង​ស​ម្រា​ប់​ផ្គត់ ផ្គង់​ជំនួស​ទំនិញ​ថៃ​។ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​រឿង​មួយ​ថា​អ្វី​កុំទៅ​ជ្រុល​ហួស​រហូត​ដល់​អ្ន​ក​វិ​និ​យោគ​ថៃ​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ព្រម​ទិញ​ទំនិញ ដែល​ជា​ខុស​ក្បូន បើ​គេ​ផ លិ​ត​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​ចាត់ទុកជា​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ