ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បា.ញ់​អូប័រ​សង្ស័យ​ដឹក​គ្រឿ.ង​ញៀ.ន​នៅ​ប៉ាស៊ី​ហ្វិច​ស្លា.ប់​បីនាក់

48 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ទើប​តែ​វាយ​ប្រហារ​ថ្មី​ទៀត​ទៅ​លើ​អូប័រ​សង្ស័យ​ដឹក​គ្រឿង​ញៀន​នៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ខាង​កើត​បណ្ដាល​ឱ្យ​ស្លាប់​ម​នុស្ស​យ៉ាង​តិច​៣​នាក់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​មន្ទីរ​បញ្ច​កោណ​។ បញ្ជា​ការ​ដ្ឋាន​យោធា​អាមេរិក​ប្រចាំ​តំបន់​ខាង​ត្បូង​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​ភ្នាក់​ងារ​សម្ងាត់​ឱ្យ​ការណ៍​មក​ថា​អូប័រ​នោះ​ដឹក​គ្រឿង​ញៀន​ឆ្លង​កាត់​ច្រក​សមុទ្រ​ដែល​ក្រុម​ឈ្មួញ​ឧស្សាហ៍​​ប្រើ​ប្រាស់​ទី​នេះ​​​ដើម្បី​ដឹក​ជញ្ជូន​​ទំនិញ​ខុស​ច្បាប់​របស់​ពួក​គេ​។ សេចក្ដីប្រកាស​នោះ​អះ​អាង​ថា​អូប័រ​នោះ​បើក​នៅ​លើ​សមុទ្រ​អន្តរ​ជាតិ​នៅ​ពេល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​កង​កម្លាំង​ចម្រុះ​នៃ​ «ក្រុម​បេសក​កម្ម​លំពែង​ខាង​ត្បូង​»។ បើ​គិត​ទាំង​លើក​នេះ​ទៀត អាមេរិក​បាន​វាយ​ប្រហារ​ទូក​សង្ស័យ​ដឹក​គ្រឿង​ចំនួន​២១​ករណី​ចាប់​តាំង​ពីដើម​ខែ​កញ្ញា​។ អាមេរិក​ចាត់​​ទុក​​ការ​វាយ​ប្រហារ​នេះ​​ជា​ទង្វើ​ត្រឹម​ត្រូវ​ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​គ្រឿង​ញៀន​​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ សរុប​ទាំង​មុន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ទើប​តែ​វាយ​ប្រហារ​ថ្មី​ទៀត​ទៅ​លើ​អូប័រ​សង្ស័យ​ដឹក​គ្រឿង​ញៀន​នៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ខាង​កើត​បណ្ដាល​ឱ្យ​ស្លាប់​ម​នុស្ស​យ៉ាង​តិច​៣​នាក់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​មន្ទីរ​បញ្ច​កោណ​។ បញ្ជា​ការ​ដ្ឋាន​យោធា​អាមេរិក​ប្រចាំ​តំបន់​ខាង​ត្បូង​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​ភ្នាក់​ងារ​សម្ងាត់​ឱ្យ​ការណ៍​មក​ថា​អូប័រ​នោះ​ដឹក​គ្រឿង​ញៀន​ឆ្លង​កាត់​ច្រក​សមុទ្រ​ដែល​ក្រុម​ឈ្មួញ​ឧស្សាហ៍​​ប្រើ​ប្រាស់​ទី​នេះ​​​ដើម្បី​ដឹក​ជញ្ជូន​​ទំនិញ​ខុស​ច្បាប់​របស់​ពួក​គេ​។

សេចក្ដីប្រកាស​នោះ​អះ​អាង​ថា​អូប័រ​នោះ​បើក​នៅ​លើ​សមុទ្រ​អន្តរ​ជាតិ​នៅ​ពេល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​កង​កម្លាំង​ចម្រុះ​នៃ​ «ក្រុម​បេសក​កម្ម​លំពែង​ខាង​ត្បូង​»។ បើ​គិត​ទាំង​លើក​នេះ​ទៀត អាមេរិក​បាន​វាយ​ប្រហារ​ទូក​សង្ស័យ​ដឹក​គ្រឿង​ចំនួន​២១​ករណី​ចាប់​តាំង​ពីដើម​ខែ​កញ្ញា​។ អាមេរិក​ចាត់​​ទុក​​ការ​វាយ​ប្រហារ​នេះ​​ជា​ទង្វើ​ត្រឹម​ត្រូវ​ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​គ្រឿង​ញៀន​​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ សរុប​ទាំង​មុន និង​ក្រោយ មនុស្ស​ជាង​៨០​នាក់​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​មន្ទីរ​បញ្ចកោណ​។

ក្រុម​អ្នក​តំណាង​រាស្ត្រ​​អាមេរិក​ ក្រុម​សិទ្ធិ​មនុស្ស​ និង​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​បាន​ដាក់​ជា​សំណួរ​ថា​តើ​វិធាន​ការ​បាញ់​ប្រហារ​នោះ​មាន​ភាព​ស្រប​ច្បាប់​ដែរ​ឬ​ទេ​។ រដ្ឋបាល​របស់​លោ​កត្រាំ​អះ​អាង​ថា​ខ្លួន​មាន​ដែន​សមត្ថ​កិច្ច​ផ្នែក​ផ្លូវ​ច្បាប់​ដើម្បី​វាយ​ប្រហារ​។ ក្រសួង​យុត្តិ​ធម៌​អាមេរិក​ក៏​បាន​បញ្ចេញ​យោ​បល់​ថា​នេះ​ជា​ទង្វើ​ស្រប​ច្បាប់​ផង​ដែរ​។ ក្រសួង​រហូត​ដល់​និយាយ​ថា​បុគ្គ​លិក​យោធា​អាមេរិក​ដែល​​ជា​អ្នក​បាញ់​ប្រហារ​នោះ​មាន​អភ័យ​ឯក​សិទ្ធិ​ពិសេស​អាច​រួច​ផុត​ពី​ទោស​កំហុស​គ្រប់​យ៉ាង​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​រូប៊ីអូ ថ្លែង​ថា​ក្រសួង​របស់​លោក​នឹង​ដាក់​បញ្ចូល​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​​ឈ្មោះ​ Cartel de los Soles ជា​អង្គ​ការ​ភេរវ​កម្ម​គ្រឿង​ញៀន​។ មានន័យ​ថា​អំណឹះ​ត​ទៅ​ បុគ្គល​ណា​​​នៅ​ប្រទេស​អាមេរិក​​ដែល​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ក្រុម​នេះ​ត្រូវ​ចាត់​ទុក​ថា​ខុស​ច្បាប់​។ អាមេរិក​ចោទ​ប្រកាន់​ថា​ក្រុម​កាថែល​នេះ​​សហ​ការ​ជា​មួយ​ក្រុម​ឧក្រិដ្ឋ​កម្ម​មួយ​ទៀត​ដើម្បី​នាំ​គ្រឿង​ញៀន​ចូល​អាមេរិក​។ ​រដ្ឋ​​បាល​របស់​លោក​ត្រាំ​ចោទប្រកាន់​ថា​ប្រធានា​ធិបតី​វេណេហ្ស៊ូ​អេឡា លោក​ម៉ាឌូរ៉ូ ជា​ប្រធាន​ក្រុម​ Cartel de Los Soles។ នេះ​បើ​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ