ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ គ្មាន​ការ​កាត់​ដី​របស់​កម្ពុជា​ឱ្យ​ភាគី​ថៃ ដើម្បី​បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ឡើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​អូស​បន្លា​យមក​ដល់​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​អះអាង​ថា គ្មាន​ការ​កាត់​ដី​របស់​កម្ពុជា​ឱ្យ​ភាគី​ថៃ ដើម្បី​បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ឡើយ…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​អូស​បន្លា​យមក​ដល់​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​អះអាង​ថា គ្មាន​ការ​កាត់​ដី​របស់​កម្ពុជា​ឱ្យ​ភាគី​ថៃ ដើម្បី​បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ឡើយ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​លើក​ឡើង​ថា​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​កាត់​ទឹកដី​ឲ្យ​ថៃ​ដើម្បី​បញ្ចប់សង្គ្រាម ។ យ៉ាងណា​ក្តី នៅ​ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​៣៣ ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អះអាង​ថា គ្មាន​ការ​កាត់​ដី​របស់​កម្ពុជា​ឱ្យ​ភាគី​ថៃ ដើម្បី​បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ឡើយ ។

ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​ដែរ សម្ដេច​តេ​ជោ​ក៏​បាន​ព្រមាន​ដើម្បី​ចាត់វិធានការ​ច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា ធ្វើ​សកម្មភាព​ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព និង​សន្តិសុខ​ជាតិ​ផង​ដែរ ។ សម្ដេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​ថា​៖«​មក​ដល់​ម៉ោង​នេះ យើង​អត់​ទាន់​មាន​ដក​សញ្ជាតិ​អ្នក​ណាមួយ​ទេ ក្នុង​ពេល​ដែល​ថៃ​បាន​ដក​សញ្ជាតិ​ពីរ​នាក់​រួច​ទៅ​ហើយ គឺ​លី យុង​ផាត់ និង កុក អាន ចឹ​ង​តើ​នៅ​លើ​ពិភពលោក មាន​ប្រទេស​ច្រើន​ណាស់ ស្ទឹ​រ​តែ​៨០% នៃ​ប្រទេស​មានច្បាប់​ដក​សញ្ជាតិ​»​។

សូម​រំលឹក​ថា ការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់ សម្រាប់​កា​រដក​សញ្ជាតិ​ខ្មែរ​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ ដោយ​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ កាលពី​សម័យ​មុន កម្ពុជា​ធ្លាប់​មានច្បាប់​កំណត់​អំពី​កា​រដក​សញ្ជាតិ​ខ្មែរ​ដែរ ដូច​ជា ក្រមរដ្ឋប្បវេណី​ឆ្នាំ​១៩២០ ដែល​ត្រូវ​បាន​ធ្វើ​វិ សោធនកម្ម​ជា​បន្តបន្ទាប់ និង​មានច្បាប់​ស្តី​ពី​បាត់បង់​សញ្ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ តាម​ព្រះរាជក្រម លេខ ៣៧៧/ ៦៨-​ប​.​រ​. ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​១៩៦៨ ។

មិនតែប៉ុណ្ណោះ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា បារាំង​, អាម៉េរិក​, អង់គ្លេស​, អា​ល្លឺ​ម៉​ង់​, អូស្ត្រាលី​, អ៊ី​តា​លី​, ប៊ែ​ល​ហ្សិ​ក​, ឥណ្ឌា​, សាធារណរដ្ឋ​កូរ៉េ និង​សិង្ហ​បុរី ជាដើម សុទ្ធតែ​មាន ច្បាប់​កំណត់​អំពី​កា​រដក​សញ្ជាតិ​ពលរដ្ឋ​ខ្លួន ជា​ពិសេស ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​របស់​ជាតិ ឬ​អំពើ​ប៉ះពាល់​ដល់​វិស័យ​សន្តិសុខ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ