ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ផ្ទុះជាថ្មី បញ្ចេញផ្សែងនិងផេះកម្ពស់រាប់ពាន់ម៉ែត្រ អាជ្ញាធរចេញសេចក្តីប្រកាសអាសន្នចំពោះខេត្តជិតខាង

2 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា​ភាគ​និរតី​ជប៉ុន​បាន​ផ្ទុះ​ជា​ថ្មី​ កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា ដោយ​បញ្ចេញ​ផ្សែង ​និង​ផេះ​ទៅ​លើ​អាកាស​កម្ពស់​ច្រើន​ពាន់​ម៉ែត្រ​។ នេះ​ជា​ការ​ផ្ទុះ​ដំបូង​របស់​ភ្នំភ្លើង​នោះ ចាប់តាំងពី​ខែតុលា​មក​ ។…

ប្រទេស​ជប៉ុន ៖ ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា​ភាគ​និរតី​ជប៉ុន​បាន​ផ្ទុះ​ជា​ថ្មី​ កាលពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា ដោយ​បញ្ចេញ​ផ្សែង ​និង​ផេះ​ទៅ​លើ​អាកាស​កម្ពស់​ច្រើន​ពាន់​ម៉ែត្រ​។

នេះ​ជា​ការ​ផ្ទុះ​ដំបូង​របស់​ភ្នំភ្លើង​នោះ ចាប់តាំងពី​ខែតុលា​មក​ ។ អាជ្ញាធរ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ចំពោះ​ការ​ធ្លាក់​រោយ​នៃ​ផេះ​សម្រាប់​ខេត្ត​ជិតខាង​គូ​ម៉ា​ម៉ូតូ កា​ហ្គោ​ស៊ីម៉ា​ និង​មី​យ៉ា​ហ្សា​គី​។

ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​តូ​ក្យូ ជា​ភ្នំភ្លើង​
សកម្ម​បំផុត​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​បំផុត​របស់​ជប៉ុន​។

កាលពីដើម​កោះ​ភ្នំភ្លើង​សាគូ​រ៉ា​ជី​ម៉ា បាន​ភ្ជាប់​ទៅ​នឹង​ឧបទ្វីប​អូ​ស៊ូ​មី​ ដោយសារ​ការ​ហួរ​កំ​អែរ ពេល​ភ្នំភ្លើង​នោះ​​ផ្ទុះ​កាលពី​ឆ្នាំ​១៩១៤​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៨​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ