ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ១៧ វិច្ឆិកា​ កើតឡើង៨លើក ​មនុស្សស្លាប់៥ នាក់ និងរបួសធ្ងន់-ស្រាល៩នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រទេស នៅថ្ងៃទី១៧ វិច្ឆិកា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់​៥នាក់ និងរបួសធ្ងន់ស្រាល​៩នាក់ ។…

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រទេស នៅថ្ងៃទី១៧ វិច្ឆិកា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់​៥នាក់ និងរបួសធ្ងន់ស្រាល​៩នាក់ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ (គិតត្រឹមពីម៉ោង​១៤៖០០​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ម៉ោង​១៤៖០០ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥) បានកើតឡើងចំនួន​៨លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់​៥នាក់ (ស្រី​១នាក់), រងរបួសសរុប​៩នាក់ (ស្រី​៣នាក់), រងរបួសធ្ងន់​៦នាក់ (ស្រី​១នាក់) រងរបួសស្រាល​៣នាក់ (ស្រី​២នាក់) និងមិនពាក់មួកសុវត្ថិភាព​៧នាក់ (យប់​៥នាក់) ។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរ​បាលចរាចរណ៍ និងសណ្តាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់​០នាក់, របួសស្រាល​០នាក់), មិនគោរពសិទ្ធិ៥លើក (ស្លាប់​២នាក់, របួសធ្ងន់​៦នាក់, របួសស្រាល​៣នាក់), និងបត់គ្រោះថ្នាក់​១លើក (ស្លាប់ ១នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់), ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ