ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​រោង​ស្តុកអេ​ត​ចាយ​ក្នុង​សង្កាត់​ជើងឯក​យ៉ាង​សន្ធោសន្ធៅ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រោង​ស្តុក​អេ​ត​ចាយ ​និង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង​ នៅ​តាម​ផ្លូវ​២១៧ ក្នុងភូមិជើ​ង​ឯក សង្កាត់​ជើ​ង​ឯក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​យ៉ាង​​សន្ធោ​សន្ធៅ​…

រាជធានី​ភ្នំពេញ ៖ ​រោង​ស្តុក​អេ​ត​ចាយ ​និង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង​ នៅ​តាម​ផ្លូវ​២១៧ ក្នុងភូមិជើ​ង​ឯក សង្កាត់​ជើ​ង​ឯក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​យ៉ាង​​សន្ធោ​សន្ធៅ​ ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​។ ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលាម៉ោង​២ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​គំនរ​អេ​ត​ចាយ​និង​​រាលដាល​ទៅ​រោង​ស្នាក់​នៅ​របស់​កម្មករ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរមួយ​ចំ​ហៀ​ង​ក្រុង ​ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​អន្តរា​គមន៍​បាញ់​ពន្លត់ ​។ ​នៅ​ក្នុង​ហេតុការណ៍​នោះ​ គេ​ឃើញ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​និង​ផ្ទុះ​​កំប៉ុង​ធូបមូស​លាន់​ដូច​ដុត​កាំជ្រួច ។

​តាម​ប្រភព​ព័​ត៌​មាន​ពី​អ្នកមើល​ការ​នៅ​កន្លែង​ស្តុក​អេ​ត​ចាយ​បានអោយ​ដឹង​ថា  មុន​ពេល​កើតហេតុ ​កម្មករ​ប្រហែល​៤​ទៅ​៥​នាក់​កំពុង​តែ​ប្រមូល​កំប៉ុង​បាញ់ថ្នាំ​មូស ដាក់​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្តុក​អេ​ត​ចាយ ស្រាប់តែ​ផ្ទុះ​កំប៉ុង​ថ្នាំ​មូសបាន​ផ្ទុះ​ បណ្តាល​អោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​តែ​ម្តង ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៣​គ្រឿង​​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែលពុំ​បណ្ដា​ឱ្យ​ឆេះ​រាល​ដា​ដល់​លំនៅ​ឋាន​នៅ​ត្បែ​រ​នោះ​ឡើយ​ ។

តាម​​នគរបាល​បានឱ្យ​​ដឹង​ទៀត​ថា រោង​អេ​ត​ចាយ​ទំហំ​២០​ម៉ែត្រ​ គុណ​៥០​ម៉ែត្រ​ រួម​និង​សម្ភារ​អេ​ត​ចាយ​មួយ​ចំនួន និងម៉ូតូ​ចំនួន​០១​គ្រឿង និង​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​០២​គ្រឿង​ ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ ។​ មូលហេតុ​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យបណ្តាលមក​ពី​ផ្ទុះ​កំប៉ុង​ធូបមូស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ