សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ស្លឹកអម្ពិល មិនត្រឹមតែជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារប៉ុណ្ណោះទេ តែវាត្រូវបានគេរកឃើញថា មានគុណប្រយោជន៍ដ៏សំខាន់ក្នុងការជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ស្លឹកអម្ពិលបង្កើនអាំងស៊ុយលីនដោយរបៀបណា?
- ជួយដល់មុខងារថ្លើម: ស្លឹកអម្ពិលមានផ្ទុកនូវសមាសធាតុសកម្មមួយចំនួន ដែលអាចជួយ បង្កើនមុខងារ និងដំណើរការនៃថ្លើម។ ថ្លើមមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជាតិស្ករ។
- បង្កើនកម្រិតអាំងស៊ុយលីន: ចំពោះអ្នកដែលទទួលរងជំងឺទឹកនោមផ្អែម ឬកំពុងជួបប្រទះបញ្ហានៃកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ អាចប្រើប្រាស់ស្លឹកអម្ពិលដើម្បីជួយ បង្កើនកម្រិតអាំងស៊ុយលីន នៅក្នុងរាងកាយ។ អាំងស៊ុយលីននេះគឺចាំបាច់សម្រាប់ការបញ្ចុះជាតិស្ករក្នុងឈាម។
ដំបូន្មាន៖ ការបន្ថែមស្លឹកអម្ពិលទៅក្នុងរបបអាហារ អាចជាវិធីសាស្ត្រធម្មជាតិមួយដើម្បីទ្រទ្រង់សុខភាព និងជួយគ្រប់គ្រងកម្រិតជាតិស្ករ។ យ៉ាងណាមិញ ការព្យាបាលជំងឺទឹកនោមផ្អែមត្រូវតែធ្វើឡើងក្រោមការណែនាំរបស់គ្រូពេទ្យជំនាញ៕
ចែករំលែកព័តមាននេះ