ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១០​ថ្ងៃ កម្ពុជា​-​ថៃ រួម​គ្នា​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​ជិត​១០០​បង្គោល

13 ម៉ោង មុន

ខេត្តបាត់ដំបង ៖ រយៈពេល​១០​ថ្ងៃ​កន្លង​មកនេះ ភាគី​កម្ពុជា និង​ភាគី​ថៃ ឯកភាព​គ្នា​ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ដោយ​បាន​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង​បាន​ចំនួន…

ខេត្តបាត់ដំបង ៖ រយៈពេល​១០​ថ្ងៃ​កន្លង​មកនេះ ភាគី​កម្ពុជា និង​ភាគី​ថៃ ឯកភាព​គ្នា​ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ដោយ​បាន​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ៩៤​បង្គោល នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​-AKP ។

ក្រុមការងារ​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៥២ និង​លេខ​៥៩ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង​របស់​កម្ពុជា ជាប់​នឹង​ខេត្ត​ចាន់​បុរី​របស់​ថៃ ។

មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ឯកភាព​គ្នា​ចុះ​អនុវត្ត​ការងារ នៅ​លើ​ដី​ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០២៥​នេះ ដោយ​បាន​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ៩៤​បង្គោល លើ​ផែនការ​សរុប ១៦៦​បង្គោល គិត​ជា​ភាគរយ​សម្រេច​បាន​ប្រមាណ ៥៦% ។ ភាគី​ទាំង​ពីរ នឹង​បន្តការងារ​បោះបង្គោល បណ្តោះអាសន្ន​នេះ ឱ្យ​ចប់​តាម​ផែនការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ