ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យកម្ពុជាប្រជុំគ្នាពង្រឹងការព្យាបាលជំងឺក្រពះ ពោះវៀន និងថ្លើម

5 ម៉ោង មុន

ជំងឺ​ក្រពះ ពោះវៀន និង​ថ្លើម ដែល​ជា​បញ្ហា​ប្រឈម​សុខភាព​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​បាន​កំពុង​តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កម្ពុជា​ប្រជុំ​ពិភាក្សា​រុករក​វិធី​ព្យាបាល តាម​បែប​ទំនើប ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទាំងនេះ​ហើយ ។ លោក ឡឹម តារា…

ជំងឺ​ក្រពះ ពោះវៀន និង​ថ្លើម ដែល​ជា​បញ្ហា​ប្រឈម​សុខភាព​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​បាន​កំពុង​តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កម្ពុជា​ប្រជុំ​ពិភាក្សា​រុករក​វិធី​ព្យាបាល តាម​បែប​ទំនើប ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទាំងនេះ​ហើយ ។

លោក ឡឹម តារា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​អះអាង​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ប្រដាប់​រំលាយ​អាហារ ជា​ពិសេស គឺ​ក្រពះ ពោះវៀន និង​ថ្លើម បាន​ជួយ​ជុំ​គ្នា​ពិភាក្សា​រក​វិធីសាស្ត្រ​ទំនើប​ៗ ក្នុង​ការ​ព្យាបាល​ជំងឺ​ទាំងនេះ ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ក្រៅពី​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ព្យាបាល​ហើយ​នោះ ក្រុម​គ្រូពេទ្យ​កម្ពុជា ក៏​បាន​ពិភាក្សា​គ្នា​លើ​ការ​ពង្រឹង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ និង​ការ ធ្វើ​រោគវិនិច្ឆ័យ ដើម្បី​ព្យាបាល​អ្នកជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព ។

ជំងឺ​ក្រពះ ពោះវៀន និង ថ្លើម គឺជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ដែល​បាន​កំពុង​តែ​គំរាមកំហែង​គួរសម​នៅ​កម្ពុជា ។ ជំងឺ​ទាំងនេះ​វា​ច្រើន​កើតឡើង​ដោយសារ​តែ​បញ្ហា​អាហារ ការ​ទទួលទាន​គ្រឿង​ស្រវឹង ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ