ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិត្តភក្តិ​លង់ទឹក​ហក់​ទៅ​ជួយ​ស្រង់ ត្រូវ​មិត្តភក្តិ​ឱប​ជាប់​ ហែល​មិន​រួច ​លង់​ស្លា.ប់​ទាំង២​នាក់

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យុវជន​០២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ជនរងគ្រោះទាំង២នាក់​នាំ​គ្នា​ទៅ​ងូតទឹក​អូរ​លេង ​ហើយ​ឃើញ​មិត្តភក្តិ​ម្នាក់លង់ទឹក ក៏​ហក់​ទៅ​ជួយ តែត្រូវ​មិត្តភក្តិដែលលង់ទឹកនោះ​ឱប​ជាប់​ហែល​មិន​រួច​ក៏​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា…

ខេត្តកំពង់ស្ពឺ​៖ យុវជន​០២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ជនរងគ្រោះទាំង២នាក់​នាំ​គ្នា​ទៅ​ងូតទឹក​អូរ​លេង ​ហើយ​ឃើញ​មិត្តភក្តិ​ម្នាក់លង់ទឹក ក៏​ហក់​ទៅ​ជួយ តែត្រូវ​មិត្តភក្តិដែលលង់ទឹកនោះ​ឱប​ជាប់​ហែល​មិន​រួច​ក៏​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​អូរ​ខាង​ជេ​ី​ង​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គេ​ី ស្ថិត​នៅ​ក្នុងភូមិ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​ ​។

នគរបាល​ស្រុក​ថ្ពង​បាន​និយាយ​ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​លង់ទឹក​អូរ​ស្លាប់ទាំង២នាក់ខាងលើ ​ម្នាក់​ ឈ្មោះ​សាត សុ​បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​​ម្នាក់ទៀត​ឈ្មោះ​ផ​ន សុភ​ក្រ័ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ថ្ពង​បាន​និយាយ​ឱ្យ​ដឹង​បន្ត​ថា បើ​តាម​កា​បំ​ភ្លី​របស់​ឈ្មោះ ច​ន្ថា រតនៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​អូ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​អ្នក​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​០១​គ្រឿង បាន​ទៅ​លេង​ទឹកអូរ​ក្នុង​ចំការ​អំពៅ​ខាង​ជើង​រោងចក្រ​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គើ ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ សុង បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ បាន​លេង​ទឹក​ប្រឡែង​គ្នា​លេង​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ពេល​កំពុង​លេង​ឈ្មោះ ផ​ន សុ​ភ័​ក្រ ក៏​បាន​ធ្លាក់​ចូល​ក្នុង​អូរ​លង់ទឹក ឃើញ​ដូច​នោះ​ឈ្មោះ សាត សុ​បញ្ញា បាន​ចុះ​ជួយ​រួច​មក​ឈ្មោះ​ផ​ន ​សុភ​ក្រ័ ក៏​បាន​ចាប់​ឱប​ហែល​ទឹក​ជួយ​មិន​រួច ក៏​បាន​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​។

ពេល​ឃើញ​ដូច​នោះ​ឈ្មោះ ច​ន្ថា រតនៈ ក៏​បាន​ជិះ​ម៉ូតូ​មក​ប្រាប់​ឈ្មោះ តុល ហើយ​ហួស​មក​រាយការណ៍​សមត្ថកិច្ច​នគរបាល​ថា​មាន​ករណី​លង់ទឹក​នៅ​ក្នុង​អូរ​នៅ​ខាង​ជើងរោងចក្រ រួច​ហើ​យ​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​  និង​បាន​ចុះ​រាវរក​ឃើញ​សព ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ្យ ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ មែន​។

ក្រោយ​ពិនិត្យ​រួចរាល់ នគរបាល​បាន​ប្រគល់​សព​យុវជន​ទាំង​០២​នាក់​ខាងលើ​ជូន​សាច់ញាតិ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ