ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអកុសល! ផ្ទុះគ្រា.ប់បែកចង្កោមនៅព្រះវិហារសម្លា.ប់កុមារាម្នាក់១០ឆ្នាំ និងរបួសឪពុកធ្ងន់

4 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ២០២៥ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​នៅ​ភូមិ​បង្គោល​លេខ​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ស្លា.ប់​កុមា​រា​ឈ្មោះ…

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ២០២៥ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​នៅ​ភូមិ​បង្គោល​លេខ​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ស្លា.ប់​កុមា​រា​ឈ្មោះ សឿ​ន សុវណ្ណ អាយុ​១០​ឆ្នាំ និង​រង​របួសធ្ងន់​ឪពុក​ឈ្មោះ សៀន ស៊ុន បច្ចុប្បន្ន​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ១៦​មក​រា ខេត្តព្រះវិហារ​ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​មីន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា​នេះ ។

អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ពេល​ឃើញ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់ ដំ គប់​លេង ឫ​កែ​ច្នៃ​ផ្សេង​ៗ វា​អាច​បណ្តាល​អោយ​ផ្ទុះ​ស្លា​.​ប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ