រាជធានីភ្នំពេញ ៖ ដូចជា ការគ្រោងទុក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយ ម៉ោងប្រមាណ១០ព្រឹក (នៅកម្ពុជាម៉ោង៩ព្រឹក) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមធ្វើជាសាក្សីនៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ។

មុនការមកដល់កូឡាឡាំពួនេះ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខាភ្លាមៗពេលលោកអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃ រួចរាល់ហើយនៅចំពោះមុខសាក្សីដែលជាមហាអំណាចពិភពលោក គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោក អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ