ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ក្អិត​តូច​ៗ១​ឆ្នាំ​សម្បូរ​តែ​ម្តង​ទេ​អាច​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ

1 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​ត្រី​ក្អិត​ជា​ប្រភេទ​ត្រី​ទឹកសាប​តូច​ល្អិត ហើយ​ក៏​មិនសូវ​មាន​ជា​ប្រចាំ​ដូចត្រី​មួយ​ ចំនួន​ទៀត​ដែរ ដែល​អាច​និយាយ​បាន​ថា ១​ឆ្នាំ​សម្បូរ​តែ​ម្តង​ទេ ។ កូន​ត្រី​ក្អិត អាច​យក​ទៅ​ធ្វើ​ម្ហូប​អាហា​បាន​ច្រើន​មុខ…

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​ត្រី​ក្អិត​ជា​ប្រភេទ​ត្រី​ទឹកសាប​តូច​ល្អិត ហើយ​ក៏​មិនសូវ​មាន​ជា​ប្រចាំ​ដូចត្រី​មួយ​ ចំនួន​ទៀត​ដែរ ដែល​អាច​និយាយ​បាន​ថា ១​ឆ្នាំ​សម្បូរ​តែ​ម្តង​ទេ ។ កូន​ត្រី​ក្អិត អាច​យក​ទៅ​ធ្វើ​ម្ហូប​អាហា​បាន​ច្រើន​មុខ ជា​ពិសេស​យក​ទៅ​ធ្វើ​ផ្អក​ត្រី​ក្អិត​រក្សា​ទុក​បាន​យូរ ហើយ​មានលក់​​ក្នុង​​តម្លៃ​គួរសម ក្នុង​ចន្លោះ​ពី​៤​មុ​ឺ​ន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ។ ផ្អក​ត្រី​ក្អិត​នេះ ក្រោយ​ពី​ធ្វើ​រួច​រយៈពេល​ប្រមាណ​១០​ថ្ងៃ គឺ​អាច​យក​ទៅធ្វើ​ជា​អាហារ​បាន​ហើយ​និង​មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា ។

តាម​អ្នក​រស់នៅ​ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ និយាយ​ថា ត្រី​ក្អិត​ក្នុង​១​ឆ្នាំ​សម្បូរ​តែ​ម្តង​ទេ​គឺ​ក្នុង​អំឡុង​ខែតុលា​នេះឯង និង​មាននៅ​តាម​វាលស្រែ​ប្រឡាយ​ទឹក​ហូរ ។ ពួក​គាត់​ប្រើ​ឈ្នាងជញ្ជាត់ ឬ​ត្រង​តាម​ប្រឡាយ នៅ​ពេល​បាន​មក​មួយ​ចំនួន​ស្ល​ហួ​ប ឯ​មួយ​ចំនួន​ទៀត​ធ្វើ​ផ្អក​លក់ ក្នុង​១​គីឡូក្រាម ២៥ ០០០​រៀល ទៅ ៣០ ០០០រៀល​ដែរ ឱ្យ​តែ​រកបាន​គឺ​លក់​អស់​ៗ ។

ពួក​គាត់​និយាយ​ទៀត​ថា ត្រី​នេះ​ជា​ត្រី​ធម្មជាតិ​មិនសូវ​សម្បូរ​ទេ ហើយ​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​និង​ឆ្ងាញ់ មាន​ស្លម្ជូរ កប់ ផ្អក ឬ ម៉ាំ ។​ល​។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ