ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យជម្នះនៃមិត្តភាព ៖ កម្ពុជា-ថៃ ចាប់ផ្តើមដកអាវុ.ធធុនធ្ងន់ចេញពីតំបន់ជម្លោះ នៅយប់ថ្ងៃចុះហត្ថលេខា

11 ម៉ោង មុន

ម៉ា​ឡេ​ស៊ី ៖ នៅ​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ កម្ពុជា​-​ថៃ ចាប់ផ្តើម​សម្រួល​កែសម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​មួយ​ផ្នែក​នៃ​ជំហាន​ទី​១ ក្រោម​ការ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន AOT…

ម៉ា​ឡេ​ស៊ី ៖ នៅ​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ កម្ពុជា​-​ថៃ ចាប់ផ្តើម​សម្រួល​កែសម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​មួយ​ផ្នែក​នៃ​ជំហាន​ទី​១ ក្រោម​ការ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន AOT ចេញពី​តំបន់​ជម្លោះ​នៅ​ព្រំដែន ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ​ហើយ ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សព្វាវុធ​ធុន​ធ្ងន់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Anutin Charnvirakul នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​មានការ​ចូលរួម​ធ្វើ​ជា​សាក្សី​ពី លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន ។

បន្ទាប់​ពី​មាន​ភាព​តានតឹង អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកនេះ ហើយ​ផ្ទុះអាវុធ​រយៈពេល​៥​ថ្ងៃ កាលពី​ខែកក្កដា​នោះ នៅ​ពេល​នេះ​កម្ពុជា​-​ថៃ បាន​ឈាន​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដោយ​សម្រេច​កិច្ចព្រមព្រៀង​មួយ ដដែល​ឯកសារ​ដ៏​រឹង​មាំ​ដែល​នាំ​ប្រទេស​ទាំង​ពីរ ទៅ​រក​ភាព​ប្រក្រតី​ភាព​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​កម្ពុជា​-​ថៃ ហើយ​ក៏​ជា​ដំណើរ​ឆ្ពោះទៅ​រក​ការ​រស់នៅ​ដោយ​សន្តិភាព ក្នុង​នាម​ជា​អ្នក​ជិតខាង​គ្នា ព្រមទាំង​បង្កើត​ឱកាស​នានា ដើម្បី​ប្រទេស​ទាំង​ពីរ​រស់នៅ​ដោយ​សុខ​សន្តិភាព និង​វិបុលភាព ។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ដោយ​ភាព ស្មោះត្រង់​នូវ​សេចក្តីថ្លែងការណ៍​រួម​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​នេះ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ថៃ និង​ដៃគូ ទាំងអស់ ដើម្បី​ធានា​ថា សន្តិភាព​នេះ​នឹង​នៅ​ស្ថិត​ស្ថិរ និង​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ