ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ខ្យល់​ត្រជាក់​! ប្រជា​នេសាទ​រក​ត្រី​បាន​ច្រើន​ខុស​ពី​​ឆ្នាំមុន ម្នាក់​អាច​ដល់៥០គីឡូ​ក្នុង១​ថ្ងៃ

52 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រោយ​ធ្លាក់​ខ្យល់​ត្រជាក់​ ប្រជា​នេសាទ​បាន​បង់សំណាញ់​បាន​ត្រី​ច្រើន​ខុស​ពី​ធម្ម​ឆ្នាំ​មុន​ម្នាក់​អាច​១​ថ្ងៃ​៤០​ទៅ​៥០​គីឡូក្រាម​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​។ ប្រជា​នេសាទ​ប្រាប់​ថា​ ​ឆ្នាំ​នេះ​ដូច​ជា​ត្រី​ច្រើន​ជាង​ឆ្នាំ​មុន​ព្រោះ​ពេល​ធ្លាក់​ខ្យល់​ប្រជា​នេសាទ​បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​បាន​ម្នាក់​១​ថ្ងៃ​មិន​តិច​ជា​៤០​ទៅ​៥០​គីឡូក្រាម​ដែល​ភាគច្រើន​ត្រី…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រោយ​ធ្លាក់​ខ្យល់​ត្រជាក់​ ប្រជា​នេសាទ​បាន​បង់សំណាញ់​បាន​ត្រី​ច្រើន​ខុស​ពី​ធម្ម​ឆ្នាំ​មុន​ម្នាក់​អាច​១​ថ្ងៃ​៤០​ទៅ​៥០​គីឡូក្រាម​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​។

ប្រជា​នេសាទ​ប្រាប់​ថា​ ​ឆ្នាំ​នេះ​ដូច​ជា​ត្រី​ច្រើន​ជាង​ឆ្នាំ​មុន​ព្រោះ​ពេល​ធ្លាក់​ខ្យល់​ប្រជា​នេសាទ​បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​បាន​ម្នាក់​១​ថ្ងៃ​មិន​តិច​ជា​៤០​ទៅ​៥០​គីឡូក្រាម​ដែល​ភាគច្រើន​ត្រី ឆ្ពិន និង​ត្រី​រៀល និង​ត្រី​ចម្រុះ​ច្រើន​ប្រភេទ​ទៀត​ក្រោយ​បង់​បាន​ឈ្មួញ​មក​យក​ដល់​កន្លែង​ត្រី​ឆ្ពិន​១​គីឡូក្រាម​តំលៃ​៤.០០០​រៀល និង​ត្រី​រៀល​១​គីឡូក្រាម​តំលៃ​២.០០០​រៀល​ឈ្មួញ​លក់​បន្ត​តាម​ផ្សារ​ត្រី​ឆ្ពិន​១​គីឡូក្រាម​តំលៃ​៥.០០០​រៀល និង​ត្រី​រៀល​១​គីឡូក្រាម​តំលៃ​៣.០០០​រៀល​។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា​ ​ប្រជា​នេសាទ​ដែល​បង់សំណាញ់​ប្រ​យុង​ក្រឡា​២​ទៅ​៣​ហ៊ុន​ដែល​បង់​បាន​នៅ​តាម​សំណង់​តាម​ប្រឡាយ​នៅ​ពេល​ដែល​ធ្លាក់​ខ្យល់​ទឹក​ស្រក​ត្រី​ឡើង​ចេញពី​ស្រែ​រក​ប្រឡាយ​និង​បឹងបួរ​ទើប​ប្រជា​នេសាទ​បង់​បាន​១​សំណាញ់​បាន​មិន​តិច​ជា​៤​ទៅ​៥​គីឡូក្រាម​ហើយ​បង់​បណ្តាក់​គ្នា​តងម្នាក់​នៅ​កន្លែង​បង់​បាន​ត្រី​គឺ​ចែក​គ្នា​បង់​។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា​៖​មាន​ប្រជាពលរដ្ឋ​ទំនេ​រ​ពី​ធ្វើស្រែ​ចំការ​បាន​មក​បង់សំណាញ់​យក​ត្រី​ទៅ​ធ្វើ​ប្រហុក​រឺ​ត្រីឆ្អើរ​សម្រាប់​ទុក​នៅ​រដូវវស្សា​និង​រដូវ​ដែល​រក​ត្រី​មិន​បាន​ហើយ​ខ្លៈ​ទៀត​អ្នកនេសាទ​អា​ជីពដែល​បង់​ត្រី​លក់​នៅ​រដូវ​ខ្យល់​ធ្លាក់​ខែកត្តិក​ ក្នុង​១​ថ្ងៃ​រក​ត្រី​បាន​លក់​ជាង​១០​ទៅ​២០​ម៉ឺន​រៀល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ