ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ចំណូលពលរដ្ឋកម្ពុជា នឹងឡើងដល់ជាង៣ ពាន់ដុល្លារក្នុងមួយឆ្នាំ

1 នាទី មុន

ប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ឆ្នាំ​២០២៦ ខាង​មុខ​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​កម្រិត​៣.០២០​ដុល្លារ ។ ក្តី​រំពឹង​នៃ​ចំនួន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​នេះ​ត្រូវ​បាន​បង្ហើប​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ ។…

ប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ឆ្នាំ​២០២៦ ខាង​មុខ​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​កម្រិត​៣.០២០​ដុល្លារ ។

រូបតំណាងដោយ AI

ក្តី​រំពឹង​នៃ​ចំនួន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​នេះ​ត្រូវ​បាន​បង្ហើប​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ ។

នៅ​ក្នុង​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា កម្រិត​ប្រាក់​ចំណូល​ជា​មធ្យម របស់​ពលរដ្ឋ​កម្ពុជា គឺ​នៅ​ក្នុង​រង្វង់​ត្រឹមតែ​២.៨៥៨ ដុល្លារ​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​ការ​វាយតម្លៃ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៥,២% សម្រាប់​ឆ្នាំ​២០២៥ និង​ប្រមាណ​៥,០% សម្រាប់​ឆ្នាំ​២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ