អាស៊ាន ៖ ទីម័រខាងកើតជាប្រទេសតូចមួយមានប្រជាជន១,៣លាននាក់ ពេលនេះបានក្លាយជាសមាជិកទី១១របស់អាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៦របស់ក្រុមប្រទេសនៅអាស៊ីអាគ្នេយ៍នោះ ពីថ្ងៃទី២៦ដល់២៨តុលានៅក្រុងគូឡាឡាំពួរម៉ាឡេស៊ី។
នេះជាជំហានសំខាន់មួយសម្រាប់ប្រទេសនេះ ដែលទទួលបានឯករាជ្យទើប២៣ឆ្នាំ។ ជាមួយប្រជាជន៤០%រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប្រទេសនេះជាប្រទេស មានការអភិវឌ្ឍតិចតួចបំផុតមួយនៃតំបន់។ ផ្ទុយទៅវិញប្រទេសនេះជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យខ្លាំង ក្នុងចំណោមប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតនានា។ ជាមួយការបានចូលជាសមាជិកអាស៊ាន ទីម័រខាងកើតសង្ឃឹមអាចជម្រុញសេដ្ឋកិច្ចរបស់ខ្លួន។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មទីម័រខាងកើតលោក អូហ្គូសស្តូជីនីអ័រទ្រីនដាដថ្លែងថា អាស៊ានជាទីផ្សារផ្លាស់ប្ដូរដោយសេរីមួយមានប្រជាជន៦០០លាននាក់ ។ លោកលើកជាឧទាហរណ៍ពីកម្ពុជាឬវៀតណាមដែលពេលបានចូលអាស៊ាន ពួកគេអភិវឌ្ឍសេដ្ឋកិច្ចបានលឿនបំផុត។ ដោយមានការខិតចូលជិតគ្នាស្រាប់ជាមួយឥណ្ឌូណេស៊ី សិង្ហបុរីនិងចិន ទីម័រខាងកើតសង្ឃឹមទាក់ទាញវិនិយោគបានច្រើន៕
ចែករំលែកព័តមាននេះ