ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសពអតីតព្រះមហាក្សត្រីយានីថៃ ត្រូវបានដង្ហែពីមន្ទីរពេទ្យមកតម្កល់ទុកនៅព្រះបរមរាជវាំង ខណៈពលរដ្ឋថៃត្រូវបានស្នើឱ្យស្លៀកពាក់​ពណ៌ខ្មៅ

1 នាទី មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ​តុលា មានការ​កាន់ទុក្ខ​ជាផ្លូវការរយៈពេល​មួយ​ឆ្នាំ បន្ទាប់​ពី​ការ​ចូល​ទិវង្គត់​របស់​ព្រះ​មហាក្សត្រី​យា​នី​ស៊ី​រី​គិត ព្រះ​មាតា​របស់​មហាក្សត្រ​ថៃ​បច្ចុប្បន្ន ដោយ​ព្រះ​សព​របស់​ទ្រង់​ត្រូវ​តម្កល់​ទុក​មួយ​ឆ្នាំ​ ។ ពលរដ្ឋ​ថៃ​បាន​ប្រមូលផ្ដុំ​គ្នា​រង់ចាំ​ក្បួន​ដង្ហែ​ព្រះ​សព…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ​តុលា មានការ​កាន់ទុក្ខ​ជាផ្លូវការរយៈពេល​មួយ​ឆ្នាំ បន្ទាប់​ពី​ការ​ចូល​ទិវង្គត់​របស់​ព្រះ​មហាក្សត្រី​យា​នី​ស៊ី​រី​គិត ព្រះ​មាតា​របស់​មហាក្សត្រ​ថៃ​បច្ចុប្បន្ន ដោយ​ព្រះ​សព​របស់​ទ្រង់​ត្រូវ​តម្កល់​ទុក​មួយ​ឆ្នាំ​ ។

ពលរដ្ឋ​ថៃ​បាន​ប្រមូលផ្ដុំ​គ្នា​រង់ចាំ​ក្បួន​ដង្ហែ​ព្រះ​សព មហេសី​ អតីត​ព្រះមហាក្សត្រ​ថៃ ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត ​ចេញពី​មន្ទីរពេទ្យ​កន្លែង​ដែល​ទ្រង់​ចូល​ទិវង្គត់ ​កាលពី​ថ្ងៃ​ទី​២៤ ​តុលា ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះ​វស្សា ឆ្ពោះ​មក​កាន់​ព្រះ​បរមរាជវាំង​ក្រុង​បាងកក​ ។

ប្រជាជន​ថៃ​ត្រូវ​បាន​ស្នើ​ឲ្យ​ស្លៀកពាក់​ពណ៌​ខ្មៅ ហើយ​គេ​កម្រិត​មិន​ឲ្យ​មាន​ពិធី​ជួបជុំ​សប្បាយ​ៗ​​ជា​សាធារណៈ​ ។ ព្រះ​សព​អតីត​ព្រះ​មហាក្រ​ត្រី​យា​នី​អង្គ​នោះ​ ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរពេទ្យ​ជូ​ឡា​ឡុ​ង​កន នា​រសៀល​ថ្ងៃ​ទី​២៦ ​តុលា  មក​កាន់​ព្រះ​បរមរាជវាំង ហើយ​ត​ម្ត​ល់​ទុក​នៅ​ទីនោះ​មួយ​ឆ្នាំ​រហូត​ដល់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​៕​