ប្រទេសរុស្ស៊ី ៖ តាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ដែលចេញផ្សាយកាលពីថ្ងៃទី២៦តុលាថា រុស្ស៊ីបានសាកល្បងមីស៊ីលបណ្ដែតថ្មីមួយមានសមត្ថភាពនុយក្លេអ៊ែរ ដែលអាចកម្ទេចកំពែងការពារទាំងឡាយ ហើយជិតដាក់ឲ្យកងទ័ពប្រើប្រាស់ហើយ ។
ការប្រកាសនោះ ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងច្រើនឆ្នាំ ស្ថិតក្នុងក្របខណ្ឌនៃសារនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង។ រុស្ស៊ីបានពុះពារចំពោះការគាបសង្កត់នានា របស់ពួកលោកខាងលិច ឲ្យយល់ព្រមលើបទឈប់បាញ់គ្នាមួយនៅអ៊ុយក្រែន ហើយបានធ្វើការព្រមានយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងអូតង់ដទៃៗទៀត ប្រឆាំងរាល់ទណ្ឌកម្មនៃការវាយប្រហារលើដែនដី
រុស្ស៊ី ជាមួយអាវុធរយៈឆ្ងាយរបស់ពួកលោកខាងលិច ។
ក្នុងវីដេអូមួយផ្សាយដោយវិមានក្រឹមឡាំងគេឃើញលោកពូទីនស្លៀកពាក់ឯកសណ្ឋានយោធា ទទួលរបាយការណ៍មួយរបស់ឧត្ដមសេនីយវ៉ាឡេរីហ្កេ្គរ៉ាសស៊ីម៉ូវ នាយសេនាធិការកងទ័ពរុស្ស៊ី ដែលគូសបញ្ជាក់ប្រាប់ដល់មេដឹកនាំរុស្ស៊ីថា មីស៊ីល BURIVESTNIK នោះ អាចហោះហើរបានដល់ចម្ងាយ១៤.០០០គីឡូម៉ែត្រក្នុងពេលបាញ់សាកល្បងគន្លឹះមួយ កាលពីថ្ងៃទី២១តុលាកន្លងទៅ។ ឧត្ដមសេនីយវ៉ាឡេរីហ្គេ្គរ៉ាសស៊ីម៉ូវអះអាងថា មីស៊ីល BURIVESTNIKជាភាសារុស្ស៊ីមានន័យថាព្យុះ ពេលសាកល្បង បានហោះហើរក្នុងរយៈពេលដល់១៥ម៉ោងដោយសារថាមពលនុយក្លេអ៊ែរ។
ពេលដែលលោកពូទីនលាតត្រដាងជាលើកដំបូងថា រុស្ស៊ីធ្វើការលើអាវុធនោះក្នុងសុន្ទរកថាលោកថ្លែងទៅកាន់ប្រជាជាតិកាលពីឆ្នាំ២០១៨ លោកថាមីស៊ីលនោះអាចរត់បានក្នុងចម្ងាយមិនកំណត់ ដែលអាចហោះហើរបានជុំវិញពិភពលោក ដោយបណ្ដាប្រព័ន្ធការពារមីស៊ីលមិនអាចចាប់បាន ។ អ្នកសង្កេតការណ៍ជាច្រើនគាំទ្រថា មីស៊ីលធុននោះពិតជាមិនមែនជាការបំភាន់ តែជាការគំរាមកំហែងមួយដល់បរិស្ថាន។ សហរដ្ឋអាមេរិកនិងសហភាពសូវៀត កាលសម័យសង្គ្រាមត្រជាក់ បានធើ្វការលើមីស៊ីលប្រើថាមពលនុយក្លេអ៊ែរនោះ តែទីបំផុតបានបោះបង់ចោលវិញគម្រោងទាំងនេះ ដោយយល់ថាគ្រោះថ្នាក់ខ្លាំងពេក ៕
ចែករំលែកព័តមាននេះ