ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​៥​បង្ហាញ​ថា អ្នកមាន​សមត្ថភាព​ក្នុង​ការ​ប្រើ​ប្រាក់​តូច​បង្កើត​ជា​ធំ

2 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ទាំង​៥ ដែល​អាច​ប្រាប់​អ្នក​ថា អ្នក​នឹង​អាច​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​ណាមួយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នកតស៊ូ និង​ព្យាយាម​ក្នុង​ការ​សិក្សា នោះ​អនាគត​អ្នក​នឹង​មិនធម្មតា​ឡើយ​។ អ្នក​នឹង​អាច​ផលិត​បាន​លុយ​យ៉ាងច្រើន ព្រោះ​អ្នកមាន​ចំណេះវិជ្ជា​ពេញ​ខ្លួន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ទាំង​៥ ដែល​អាច​ប្រាប់​អ្នក​ថា អ្នក​នឹង​អាច​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​ណាមួយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នកតស៊ូ និង​ព្យាយាម​ក្នុង​ការ​សិក្សា នោះ​អនាគត​អ្នក​នឹង​មិនធម្មតា​ឡើយ​។ អ្នក​នឹង​អាច​ផលិត​បាន​លុយ​យ៉ាងច្រើន ព្រោះ​អ្នកមាន​ចំណេះវិជ្ជា​ពេញ​ខ្លួន ដែល​ជា​ស្ពាន​ជួយ​នាំ​អ្នក​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​ក្នុង​ជីវភាព​សុខ​ស្រួល​បាន​។

នៅ​ពេល​ដែល​អ្នកចេះ​គិត​ពី​ខ្លួនឯង ដោយ​មាន​ផែនការ​ក្នុង​ជីវិត​ច្បាស់ អ្នក​នឹង​អាច​ធ្វើ​ឲ្យ​ឃ្លាំង​ទ្រព្យ​អ្នក​កាន់តែ​ធំ​បាន​។ ដូចនេះ អ្នក​នឹង​មិន​ចាំបាច់​បារម្ភ និង​រស់នៅ​ដោយ​ភ័យ​ខ្លាច​នៅ​ថ្ងៃក្រោយ​ឡើយ​។

អ្នក​គួរតែ​ពន្យារពេល​នៃ​ការ​សប្បាយ ដោយ​ប្តូរ​មក​ជា​ការ​សន្សំ​លុយ​វិញ​។ នៅ​ពេល​ដែល​អ្នកមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជាដើម​ទុន នោះ​អ្នក​នឹង​អាច​ប្រើ​ប្រាក់​បង្កើត​ប្រាក់​បាន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​សប្បាយ​នៅ​ពេល​ក្រោយ​។

អ្នក​គួរតែ​បង្កើត​ចំណង់​លើ​ប្រាក់ ទើប​អ្នក​អាច​ចំណេញ​បាន​ប្រាក់​ច្រើន​ចូល​មក​។ នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​អ្វីមួយ អ្នក​នឹង​អាច​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់បាន​។

អ្នក​គួរតែ​រៀន​ចេះ​ជួយ​អ្នក​ដទៃ ព្រោះ​អ្នក​នឹង​អាច​ត្រូវ​បាន​គេ​ជួយ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​ប្រើ​យុទ្ធសាស្ត្រ​ទាំងឡាយ​ខាង​លើ ដើម្បី​ទទួល​បាន​ចំណូល​ខ្ពស់​ក្នុង​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ