ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ និង​លំ​ហាត់ប្រាណ ៖ វិធី​កាត់​បន្ថយ​ហានិភ័.យ​ជំងឺលើសឈា.ម ទឹកនោមផ្អែ.ម និង​Stroke

52 វិនាទី មុន

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល់ គឺជា​មូលហេតុ​ចំបង​ទី​មួយ​នៃ ពិការ​ភាព នៅ​ទូ​ទាំង​សកលលោក ជា​ពិសេស​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ឡើង​ទៅ ។ ក្នុង​រវាង​កន្លះ​សតវត្ស​ចុង​ក្រោយ​នេះ អត្រា​នៃ​ជំងឺ​នេះ​មានការ​ថយ​ចុះ​ប្រហែល 40​ភាគរយ​នៅ​ប្រទេស​អភិវឌ្ឍន៍ តែ​មានការ​កើនឡើង​១០០​ភាគរយ…

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល់ គឺជា​មូលហេតុ​ចំបង​ទី​មួយ​នៃ ពិការ​ភាព នៅ​ទូ​ទាំង​សកលលោក ជា​ពិសេស​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ឡើង​ទៅ ។ ក្នុង​រវាង​កន្លះ​សតវត្ស​ចុង​ក្រោយ​នេះ អត្រា​នៃ​ជំងឺ​នេះ​មានការ​ថយ​ចុះ​ប្រហែល 40​ភាគរយ​នៅ​ប្រទេស​អភិវឌ្ឍន៍ តែ​មានការ​កើនឡើង​១០០​ភាគរយ នៅ​បណ្តាល​ប្រទេស ដែល​មាន​ចំនូល​ទាប និង​មធ្យម ។ នេះ​បើ​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ដោយសារ​តែ​ជំងឺ​នេះ ភាគច្រើន អាច​មាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់ ឬ​ក៏​បន្សល់​នូវ​ភាព​ពិការ​ច្រើន ទោះបី​បច្ចុប្បន្ន​នេះ​មានការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ក៏​ដោយ ទើប​មានការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន ដើម្បី​ស្វែងរក​វិធី​បង្ការ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​។

កត្តា​ដែល​អាច​បង្កា​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ដែល​យើង​គ្រប់​គ្នា​អាច​អនុវត្តន៍​បាន​គឺ ការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ក្នុង​ជិ​វិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​(Lifestyle change)​។

ក​) របប​អាហារ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​៖

– ត្រូវ​ពិសារ​អាហារ​ដែល​មាន​ជាតិ​អំបិល​តិច​បំផុត

– ពិសា​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​មុខ

– ត្រូវ​បញ្ចូល​គ្រាប់​ធញ្ញជាតិ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ Stroke នេះ ដោយ​ការ​ទទួលទាន​អាហារ​សុខភាព​(Healthy diet) និង​អាច​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​ដោយ​តាម​រយៈ​ការ​ការពារ​ជំងឺ​មួយ​ចំនួន​ដូច​ជា​:

– ជំងឺលើសឈាម

– ជំងឺ​ទឹកនោមផ្អែម

– លើស​ជាតិ​ខ្លាញ់

– ជំងឺ​ធាត់

– ជំងឺ​គេង​ស្រ​ម៉ុ​ក

– និង​ជំងឺ​សរសៃឈាម​បេះដូង​ជាដើម​…

ខ​) តើ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​បែប​ណា ទើប​គ្រប់គ្រាន់​និង​ត្រឹមត្រូវ0x017d7

ការ​ធ្វើ​លំ​ហាត់ប្រាណ គឺ​អាច​កាត់​បន្ថយ​ជំងឺលើសឈាម និង​មូលហេតុ​បង្ករ​ផ្សេង​ៗ​ទៀត នៃ​ជំងឺ​សរសៃឈាម​។ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣ ទៅ ៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍ និង​ម្ដង​ៗ​មាន​រយៈពេល​យ៉ាងតិច ៣០​នាទី​។

គ​) កត្តា​ផ្សេង​ៗ​ទៀត ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មាន​ដូច​ជា​៖

– ត្រូវ​រក្សា​លំនឹង​ទម្ងន់​ឲ្យ​បាន​សម​ស្រប

បុរស​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើស​ពី ៩០ សង់​ទី​ម៉ែ​ត

នារី​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើស​ពី ៨០ សង់​ទី​ម៉ែ​ត

BMI: សូម​អោយ​តិច​ជាង ២៣​គីឡូ​ក្នុង​មួយ​ម៉ែ​ត​កា​រ៉េ (< 23 Kg/m2)

-ត្រូវ​អញ្ជើញ​ពិនិត្យ និង​ព្យាបាល ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​បេះដូង​និង​សរសៃឈាម​ឲ្យ​បាន​ត្រឹមត្រូវ

សរុបសេចក្តី​មក ដើម្បី​ជៀសវាង​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើង​ទាំងអស់​គ្នា គប្បី​ថែរក្សា​សុខភាព​យើង​ឲ្យ​បាន​ល្អ និង​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយ​និង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ