ខេត្តកណ្តាល ៖ អ្នកបើកបរត្រូវអោយភ្លើងសញ្ញាបត់ យ៉ាងតិច២០ម៉ែត្រពីផ្លូវប្រសព្វដែលត្រូវបត់ ។ នេះបើយោងតាមផេក ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ បានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថបើកបរដ៏ត្រឹមត្រូវ និងការប្រុងប្រយ័ត្ន ចាំបាច់មួយចំនួន ដែលអ្នកបើកបរគ្រប់រូបគួរអនុវត្តតាម ជាពិសេសនៅពេលធ្វើដំណើរលើផ្លូវល្បឿនលឿន ឬផ្លូវសាធារណៈ ។
ការបើកភ្លើងសញ្ញាមុនពេលបត់ ឬផ្លាស់ប្តូរគន្លងយ៉ាងហោចណាស់យ៉ាងតិច២០ គឺជាសញ្ញាប្រាប់ដ៏សំខាន់ទៅកាន់អ្នកបើកបរនៅខាងមុខ និងខាងក្រោយឲ្យបានដឹងជាមុនពីចេតនារបស់យើង។
បន្ថែមពីនេះទៀត សារអប់រំរបស់ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ដែលអំពាវនាវដល់អ្នកបើកបរឲ្យអនុវត្តការបើកបរប្រកបដោយសណ្តាប់ធ្នាប់ គោរពគ្នាទៅវិញទៅមក ដោយចាប់ផ្តើមពីការអនុវត្តន៍ក្បួនច្បាប់តូចៗដូចជា ការប្រើប្រាស់ភ្លើងសញ្ញា ឲ្យបានទាន់ពេល និងការប្រុងប្រយ័ត្នជានិច្ច ដូចដែលពាក្យស្លោកបានរំឭកថា ៖ «អ្នកបើកបរ ត្រូវតែប្រើប្រាស់ភ្លើងសញ្ញាឲ្យបានត្រឹមត្រូវជានិច្ច មុនពេលធ្វើការបត់» ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អ្នករាល់គ្នា ៕
ចែករំលែកព័តមាននេះ