ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សាទម្លាប់ដ៏ល្អ ! ថ្នាក់ដឹកនាំ កម្ពុជា-ឡាវ-វៀតណាម ជួបសន្ទនាអាហារពេលព្រឹកការងារ នៅរាល់ពេលកិច្ចប្រជុំកំពូលអាស៊ាន

1 នាទី មុន
  • ភ្នំពេញ

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជួប​សន្ទនា​អាហារ​ពេល​ព្រឹក​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​នាយក​រដ្ឋមន្ត្រី​ឡាវ ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៧…

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជួប​សន្ទនា​អាហារ​ពេល​ព្រឹក​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​នាយក​រដ្ឋមន្ត្រី​ឡាវ ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួប​ជាមួយ​ឯកឧត្តម ផា​ម មិ​ញ ជិ​ញ (Pham Minh Chinh) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឯកឧត្តម សន​សៃ ស៊ី​ផា​ន់​ដ​ន (Sonexay Siphandone) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​ជំនួប​ពិសារ​អាហារ​ពេល​ព្រឹក​ការងារ ។

ជា​ទម្លាប់​នៅ​រាល់ពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម តែងតែមាន​ជំនួប​អាហារ​ពេល​ព្រឹក​ការងារ ដើម្បី​ជួប​ជជែក​ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​បី ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ