ប្រសិនបើអ្នកជាមនុស្សដែលគិតគូរពីសុខភាព ហើយចង់ញ៉ាំបន្លែសម្រាប់អាហារពេលល្ងាច ដើម្បីជួយឱ្យ គេងលក់ស្រួល អ្នកត្រូវតែដឹងពីរបៀបជ្រើសរើសបន្លែឱ្យបានត្រឹមត្រូវ។ ការជ្រើសរើសមិនត្រឹមត្រូវអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការធ្ងន់ធ្ងរនៅពេលយប់ ដែលរំខានដំណេករបស់អ្នក។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗ៖
ជ្រើសរើសបន្លែងាយរំលាយ: គួរជ្រើសរើសបន្លែដែលមានលក្ខណៈទន់ និងងាយរំលាយ ដូចជា ល្ពៅ, ការ៉ុត, ស្លឹកបាស ឬ ត្រកួន។
បន្លែដែលបានចម្អិនរួច: ត្រូវបរិភោគបន្លែដែលបាន ចម្អិនរួច ដូចជា កូរ, ចៀន, ចំហុយ ឬស្ងោរ។
ជៀសវាងបន្លែដែលពិបាករំលាយ: ត្រូវ ជៀសវាងបន្លែឆៅ និង បន្លែដែលមានជាតិសរសៃខ្ពស់ មុនពេលចូលគេង ព្រោះវាពិបាករំលាយ ដែលធ្វើឱ្យក្រពះត្រូវធ្វើការច្រើន។
កំណត់ពេលវេលាបរិភោគ៖
អ្នកគួរទុកពេលយ៉ាងហោចណាស់ ២ ម៉ោង រវាងអាហារពេលល្ងាច និងពេលចូលគេង ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការ ប្រកបដោយប្រសិទ្ធភាព និងមិនរំខានដល់ដំណេករបស់អ្នក។
ការអនុវត្តតាមគន្លឹះទាំងនេះនឹងជួយឱ្យអ្នកទទួលបានទាំងសុខភាពល្អ និងគុណភាពនៃការគេងដ៏ប្រសើរ៕
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ